អន្តរជាតិ

មានរឿងអីចេះ! អារ៉ាប៊ី សាអូឌីត កោះហៅប្រទេសសម្ព័ន្ធ អារ៉ាប់ប្រជុំជាបន្ទាន់

រីយ៉ាដ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩នេះថា ប្រទេសអារ៉ាប៊ី សាអូឌីត កាលពីថ្ងៃសៅរ៍ម្សិលមិញ ទីភ្នាក់ងារព័ត៌មានរដ្ឋ របស់អាណាចក្រអារ៉ាប់បានឲ្យដឹងថា ប្រទេសអារ៉ាប៊ី សាអូឌីត បានកោះហៅក្រុមប្រឹក្សា សហប្រតិបត្តិការ តំបន់ឈូងសមុទ្រ និងសម្ព័ន្ធអារ៉ាប់ ប្រជុំគ្នាជាបន្ទាន់ ដើម្បីពិភាក្សាទៅលើការកើនឡើង ភាពតានតឹងនៅក្នុងតំបន់ ។

ទីភ្នាក់ងារព័ត៌មានអារ៉ាប៊ី សាអូឌីត (SPA) បានឲ្យដឹងថា ព្រះរាជា Salman បានផ្ញើរលិខិតអញ្ញើញទៅកាន់បណ្តាមេដឹកនាំនៅតំបន់ឈូងសមុទ្រ និងរដ្ឋរាប់ទាំងអស់ ដើម្បីចូលរួមកិច្ចប្រជុំកំពូលបន្ទាន់ចំនួន២ នៅក្រុង Mecca នៅថ្ងៃទី៣០ ខែឧសភា ដើម្បីពិភាក្សាលើបញ្ហាថ្មីៗ “ដែលជាក្តីកង្វល់ និងរឿងសំខាន់ៗកើតឡើង” នៅក្នុងតំបន់ ។

គួរបញ្ជាក់ថា ភាពតានតឹងជាច្រើនបានកើតឡើងនៅក្នុងតំបន់ឈូងសមុទ្រ ជាមួយសហរដ្ឋអាមេរិក ដែលបានដាក់ពង្រាយយន្តហោះជាច្រើនគ្រឿង និងយន្តហោះទម្លាក់គ្រាប់បែក ដែលគំរាមកំហែងដល់ប្រទេសអ៊ីរ៉ង់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top