ព័ត៌មានជាតិ

ក្រុមហ៊ុនCellcard នាំយកការប្រកួត Mobile Legends: Bang Bang មកកាន់ប្រទេសកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនCellcard បាននាំយកហ្គេមទូរស័ព្ទ ដ៏ធំបំផុតនៅក្នុងតំបន់ Mobile Legends Southeast Asia Cup មកកាន់ប្រទេសកម្ពុជា ។ ការប្រកួតវគ្គជម្រុះរបស់ Mobile Legends Southeast Asia Cup បានប្រារព្ធធ្វើឡើង នៅថ្ងៃសៅរ៍ទី១៨ ខែឧសភា ឆ្នាំ2019 នៅចន្លោះម៉ោង១០ព្រឹក រហូតដល់ម៉ោង ៧៖០០យប់ នៅផ្សារអ៊ីអនម៉លសែនសុខ។

ក្រុមចូលរួមលេងទទួលបាន​ រង្វាន់ធំ រហូតដល់ ៦ ០០០ដុល្លារអាមេរិក និងរង្វាន់ដែលមាន ពី Cellcard Play មានដូចជា Samsung Galaxy S10 + និង រង្វាន់ហ្គេមដូចជា Mobile Legends skin packs, diamonds និងរបស់របរផ្សេងៗទៀតជាច្រើន។

នាយកប្រតិបត្តិក្រុមហ៊ុន Cellcard លោក Ian Watson បានមានប្រសាសន៏ថា យើងបាននាំយកការប្រកួតនេះ មកប្រទេសកម្ពុជា ក្នុងគោលបំណងបង្កើត បទពិសោធន៏លេងហ្គេម ដ៏គួរឱ្យរីករាយមួយ សម្រាប់អ្នកលេងហ្គេម ដែលសុទ្ធសឹងជាយុវជនវ័យក្មេង និងអ្នកគាំទ្ររបស់ Mobile Legends នៅក្នុងប្រទេស។

យុវជនវ័យក្មេងរបស់កម្ពុជា រាប់ពាន់នាក់បានបង្ហាញខ្លួន និងចូលរួមនៅក្នុងការប្រកួត។ វាគឺជាការប្រកួតលេងហ្គេមធំបំផុត ដែលមិនធ្លាប់មាន នៅក្នុងប្រទេសកម្ពុជា។

លោក Watson បានបន្តថា “នៅក្នុងការប្រកួតនេះ យើងមានដាក់រៀបចំស្តង់ ដែលមានផ្តោតសំខាន់លើហ្គេម និងផ្តល់ជូនបទពិសោធន៍បច្ចេកវិទ្យា VRនិង AR សម្រាប់អ្នកទាំងអស់គ្នា ដែលចង់សាកល្បង ” ។

ថ្មីៗនេះក្រុមហ៊ុនCellcard ក៏បានចាប់ដៃគូជាមួយ ក្រុមហ៊ុន Netease Games កាលពីនៅខែមីនាឆ្នាំ២០១៩ ដើម្បីនាំយក Rule of Survival (ROS) ដែលជាហ្គេមមួយ ដែលមានប្រជាប្រិយបំផុត នៅទូទាំងពិភពលោក។ ជាមួយអ្នកលេងជាង ១.១លាននាក់ រៀងរាល់ខែ និងកំណើនអ្នកលេខថ្មី ៥០ម៉ឺននាក់ រាល់ខែ អ្នកបង្កើតហ្គេមនេះ មើលឃើញទីផ្សារកម្ពុជា គឺជាទីតំាងព្រំដែន បន្ទាប់របស់ខ្លួន។ ពួកគេគឺកំពុងតែរៀបចំ ឱ្យមានមាតិកាថ្មីៗ ការផ្សព្វផ្សាយ និងព្រឹត្តិការណ៍កីឡាអេឡិចត្រូនិក និងការប្រកួត នៅក្នុងប្រទេស។

Mobile Legends: Bang Bang ត្រូវបានបង្កើតឡើងជាពិសេស សម្រាប់ហ្គេមលេង ក្នុងទូរស័ព្ទដៃនៅក្នុងឆ្នាំ 2016 ហើយអាចដំណើរការលើប្រព័ន្ធ iOS និង Android ។ វាគឺជាការប្រកួតច្រើននាក់ ដែលមានក្រុមប្រឆាំង ពីរប្រកួតប្រជែង នៅក្នុងសមរភូមិ ដើម្បីបំផ្លាញមូលដ្ឋានសត្រូវ ខណៈដែលពួកគេការពារខ្លួនឯង។ វាបានក្លាយទៅជាប្រភេទហ្គេម ដ៏ពេញនិយមបំផុតមួយ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅអាស៊ីអាគ្នេយ៍។ ហ្គេមនេះគឺលេងដោយឥតគិតថ្លៃ សម្រាប់អ្នកប្រើទូរស័ព្ទដៃ ដែល មានភាពងាយស្រួលចូលលេង បានច្រើនបើប្រៀបធៀប ទៅនឹងហ្គេមផ្សេងទៀត៕

សម្រាប់ព័ត៌មានបន្ថែម និងព្រឹត្តិការណ៍ បន្ទាប់របស់ Cellcard សូមចុច Follow ទំព័រហ្វេសប៊ុក Cellcard Play ។

    

To Top