អន្តរជាតិ

ការគំរាមកំហែង របស់អាម៉េរិក នៅតែធ្វើឲ្យប្រទេសចិន ទទួលបានផល ប្រយោជន៍ជាច្រើន

ប៉េកាំង៖ សហរដ្ឋអាមេរិក បានប្រែក្លាយជាថ្មីម្តងទៀត ចំពោះការគំរាមកំហែងនៅក្នុងទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ខ្លួន ជាមួយប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩។

ដំបូងក្រុងវ៉ាស៊ីនតោន បានដំឡើងពន្ធគយ លើទំនិញរបស់ចិន ដោយធ្វើឱ្យមានជម្លោះ ពាណិជ្ជកម្មជាឯកតោភាគី ហើយក្រោយមកបានរឹតត្បិត ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei មិនឱ្យធ្វើអាជីវកម្មនៅសហរដ្ឋអាមេរិក។

ប៉ុន្តែល្បិច របស់សហរដ្ឋអាមេរិក ដែលដាក់សម្ពាធយ៉ាងខ្លាំង ដើម្បីរារាំងប្រទេសចិន នឹងមិនដំណើរការនោះទេ ហើយឧបសគ្គទាំងនេះ នឹងធ្វើឱ្យប្រទេសចិនកាន់តែរឹងមាំ។

ទំនុកចិត្តនេះបានមកពី គ្រឹះសេដ្ឋកិច្ចដ៏រឹងមាំរបស់ប្រទេស និងសក្តានុពលអភិវឌ្ឍន៍ដ៏ធំធេង ក្នុងរយៈពេល ៤ទសវត្សរ៍កន្លងមកនេះប្រទេសចិន បានរីកចម្រើនលើគ្រប់វិស័យ ដោយបានក្លាយខ្លួនជាប្រទេស ដែលមានសេដ្ឋកិច្ចធំបំផុតទី២ លើពិភពលោក។

ប្រទេសចិនមានប្រជាជន ១,៤ ពាន់លាននាក់ និងក្រុមដែលមានចំណូលមធ្យម ៤០០លាននាក់ និងជាប្រទេស ដែលមានប្រព័ន្ធឧស្សាហកម្មដ៏ទូលំទូលាយបំផុត របស់ពិភពលោក សមត្ថភាពច្នៃប្រឌិត វិទ្យាសាស្ត្រ និងបច្ចេកវិជ្ជាដ៏រឹងមាំ ដើមទុនមនុស្សសម្បូរបែប និងដី និងធនធានជាច្រើនទៀត ហើយក៏បន្ថែមជាមួយ នឹងភាពធន់របស់ប្រទេសនេះផងដែរ៕

ដោយ ឈូក បូរ៉ា

To Top