ព័ត៌មានជាតិ

បែកថ្នាំញៀនពេញទំហឹង យុវជនម្នាក់ អារក សម្លាប់ក្មេងប្រុសអាយុ ១៣ឆ្នាំ បោះចោលក្នុងត្រពាំងទឹក

តាកែវ៖ យុវជនម្នាក់ បែកថ្នាំពេញទំហឹង ដើរអុកឡុកគេឯងពេញភូមិហើយក៏ បានចាប់អារក សម្លាប់ក្មេងប្រុសម្នាក់ រួចបោះចូលត្រពាំងទឹក។ ហេតុការណ៏ដ៏សាហាវនេះ បានកើតឡើងនៅរសៀលថ្ងៃ អាទិត្យ ទី ១៩ ខែ ឧសភា ឆ្នាំ ២០១៩ នៅក្នុងឃុំពេជ្រសា ស្រុកកោះអណ្ដែត ខេត្តតាកែវ ។

យោងតាម លោក គិន ភក្ដី អភិបាលស្រុកកោះអណ្ដែត បានប្រាប់អោយដឹងថា ឃាតកជាមនុស្សញៀនថ្នាំសម្លាប់ ដែលបានសម្លាប់ក្មេងប្រុសអាយុ ១៣ឆ្នាំម្នាក់ បោះចូលត្រពាំងទឹក ត្រូវសមត្ថកិច្ចចាប់បានភ្លាមៗបន្ទាប់ពីធ្វើសកម្មភាពរួច។

យោងតាមសម្មតកិច្ចបានអោយដឹងថា ក្មេងប្រុសរងគ្រោះមានឈ្មោះ ទ្រី កក្កដា ភេទប្រុស អាយុ១៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុ រីឯជនបង្ក ជាឃាតករ មានឈ្មោះ ហ៊ុន តុលា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំកើតហេតុខាងលើ ។

ក្រោយឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកំម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនមកកាន់ស្នងការដ្ឋាន នគបាលខេត្តតាកែវ ដើម្បីចាត់ការបន្តនៅទៅតាមនីតិវិធីច្បាប់ ៕

Facebook Comments

To Top