នយោបាយ

លោក គង់ គាំ៖ ក្រុមលោក សម រង្ស៊ី ក្បត់រដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀង ទីក្រុងប៉ារីស

ភ្នំពេញ៖ អតីតមន្ត្រីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ អះអាងថា ក្រុមលោក សម រង្ស៊ី បានក្បត់រដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងក្រុងប៉ារីស និងជា អ្នកបំផ្លាញ់លទ្ធិប្រជា ធិប្រ ជាធិតេយ្យនៅកម្ពុជា។

ថ្លែងក្នុងពិធីធ្វើសមាជវិសមាញ្ញ របស់គណបក្សឆន្ទៈខ្មែរលោកគង់ គាំប្រធានកិត្ត យស គណបក្សឆន្ទៈខ្មែរបានលើកឡើងថា យើងមិនក្បត់រដ្ឋធម្មនុញ្ញ និងកិច្ចព្រម ព្រៀងទីក្រុង ប៉ារីស ដូចគេនោះទេ ។ យើង ត្រូវចូលរួមបោះឆ្នោតដែល កំណត់តាមច្បាប់រៀងរាល់៥ ឆ្នាំម្តង ។

លោកបន្តថាមានតែការបោះឆ្នោត តាមរបបលទ្ធិប្រជាធិបតេយ្យ តែប៉ុណ្ណោះទើបមានសន្តិភាពប្រជាធិតេយ្យ និងការគោរពសិទ្ធមនុស្សនៅកម្ពុជា ខុសពីអ្វីដែលក្រុមលោក សម រ ង្ស៊ីលើកឡើង។

ជាមួយគ្នានោះដែរលោកគង់ គាំបានលើកឡើងថាអតីតគណបក្សសង្គ្រោះជាតិបានខិត ខំរារាំងនិង បំផ្លាញ ការបោះឆ្នោតកាលពីឆ្នាំ២០១៨ គ្មានប្រយោជន៍នោះទេ ។កាលពីឆ្នាំ ២០១ ៨គេធ្វើមហាបាតុកម្មភ្លើងទៀនលើកទី១នៅកូរ៉េខាងក្បូង ដើម្បីបដិសេធន៍ ការ បោះ ឆ្នោត ២០១៨ ហើយពេល ថ្មីៗនេះគេធ្វើមហាបាតុកម្មភ្លើងទៀតលើកទី២នៅកូរ៉េ ដើម្បីបំផ្លា ញ់ ការបោះឆ្នោតឆ្នាំ២០១៩ខាងមុខនេះ ។

លោកបានបញ្ជាក់ថា «ភ្លើងទៀតរលត់រលាយហើយពួកគេកំពុងតែខ្ចាត់ខ្ចាយ អស់ ហើ យ។ម៉េះខ្ញុំថាបែកខ្ចាត់ខ្ចាយ ព្រោះថាមានសមាជិកបក្សប្រឆាំងមូយក្រុម ដែលមានព្រះអង្គ ម្ចាស់ ស៊ីសុវត្ថិធម្មមិកោ លើកឡើងថាបើទៅឈូសឆា អំណាចសព្វថ្ងៃនៅកម្ពុជា មានតែបដិវត្ត ហើយ»។

ប្រធានកិត្តយសគណបក្សឆន្ទៈខ្មែរក៏បានលើកឡើងថាមានទាំងសម្តេច សុវត្ថិធម្មិកោ លោក ហុង លឹម អតីតសមាជិកសភាអូស្ត្រាលី និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិមួយចំនួ នទៀតមិនពេញចិត្តនឹងទង្វើរបស់លោកសម រង្ស៊ី និងក្រុមលោកនោះទេ ព្រោះថាមិន គោរព តាមគោលការណ៍អតីតគណបក្សសង្គ្រោះជាតិនោះទេ ។

លោកបន្តថា គណបក្សសង្គ្រោះជាតិ មានគោលការណ៍មិនយកខ្មែរណាជាសត្រូវនោះទេ ហើយចូលរួមបោះឆ្នោតគោរពតាមរដ្ឋធម្មនុញ្ញ។ អតីតបក្សប្រឆាំងនេះប្រហែល ជានឹងចូលរួ បោះឆ្នោតនៅឆ្នាំ២០២០ ឬ២០២៣ នៅពេលរួចពីបម្រាមនយោបាយ៕

ដោយ៖ ស សំណាង

To Top