ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត៖ អតីតកន្លែងសមរភូមិប្រយុទ្ធ បច្ចុប្បន្នប្រែក្លាយជាតំបន់អភិវឌ្ឍន៍ (មានវីដេអូ)


ភ្នំពេញៈ លោក ហ៊ុន ម៉ាណែត បាសម្តែងមោទកភាពចំពោះសមិទ្ធផលនានា ដែលកកើតមានលើ អតីតតំបន់សមរភូមិរវាហខ្មែរនិងខ្មែរ ក្លាយជា តំបន់អភិវឌ្ឍន៍។

ថ្លែងក្នុងពិធីសម្ពោធឆ្លងខ្លោងទ្វារ និងសមិទ្ធផលនានា ក្នុងវត្តឧត្តមត្រៃសិក្ខារាម ស្ថិតក្នុងភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ថ្ងៃសៅរ៍ ទី១៨ ឧសភា ២០១៨ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា នេះជាការប្រែមុខមាត់ថ្មី របស់ប្រជាពលរដ្ឋ នៅតំបន់នេះ ដែលពីមុនកន្លែងនេះ ជាអតីតកន្លែងសមរភូមិប្រយុទ្ធ ប៉ុន្តែបច្ចុប្បន្នប្រែក្លាយ ជាតំបន់អភិវឌ្ឍ កសាងវត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនផ្សេងទៀត។ សូមអបអរសាទរចំពោះ សមិទ្ធផលនៅថ្ងៃនេះ ហើយពិតណាស់ យើងត្រូវកសាងបន្តទៀត យើងមិនបញ្ចប់ត្រឹមថ្ងៃនេះទេ។

លោកបន្តថាព្រះពុទ្ធសាសានា ជាសាសនាមួយដែលយើងតែងតែ ប្រកាន់ខ្ជាប់ខ្ជួនជាយូរលង់ណាស់មកហើយ ការបន់ស្រន់ ការជឿទៅលើបុណ្យបាប នេះគឺជាតម្រូវការ របស់វិស័យព្រះពុទ្ធសាសនា ដែលយើងតែងតែឃើញ មាននៅគ្រប់ទីកន្លែង ខណៈពេលដែលប្រទេសជាតិ កំពុងមានសុខសន្តិភាពល្អ។

លោកបន្ថែមថា ដូចអ្វីដែលយើងបានឃើញជាក់ស្តែង កន្លែងណាដែលមានប្រជាពលរដ្ឋរស់នៅ គឺតែងតែចាប់ផ្តើមនាំគ្នាធ្វើភូមិ ធ្វើឃុំ ហើយកន្លែងនោះ ត្រូវមានសាលារៀន ត្រូវមានពេទ្យ និងដាច់ខាត ត្រូវតែមានវត្តអារាម។ សាសានាបានដើរតួនាទីយ៉ាងសំខាន់ ជាពិសេសអោយយើងយល់ដឹង ពីបុណ្យបាប ធ្វើអ្វីល្អគឺល្អ កុំអោយតែសាងបាប ទី១ធ្វើបាបខ្លួនឯង អត់រៀន អត់សូត្រ ដើរបំផ្លិចបំផ្លាញ ទី២ធ្វើបាបឪពុកម្តាយ ទី៣ ធ្វើបាបសង្គម ធ្វើបាបអ្នកដទៃ បំផ្លាញជាតិ។
ដូច្នេះហើយការបង្រៀនប្រៀនប្រដៅរបស់ព្រះពុទ្ធសាសនា មិនមែននៅក្នុងអាវត្តអារាមនោះទេ គឺការបណ្តុះសីលធម៌ គុណធម៌ដោយផ្អែកលើព្រះពុទ្ធសាសនា ជាមួយគ្នានេះការដឹកនាំប្រទេសគឺធ្វើបុណ្យជាមួយប្រជាពលរដ្ឋ គឺធ្វើល្អបានល្អដែលសម្តេចតេជោបានធ្វើបុណ្យជាមួយប្រជាពលរដ្ឋ ដោយរំដោះប្រទេសជាតិ ជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ ។ លើសពីនេះ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យមន្ត្រីចុះជួយបម្រើប្រជាពលរដ្ឋដោយផ្ទាល់។

លោក ម៉ាណែត ជឿជាក់ថា ខណ:ប្រទេសមានសុខសន្តិភាព យើងរួមគ្នាកសាងដើម្បីភាពរីកចម្រើន បើយើងនៅវាយគ្នា យើងមិនមានឱកាសកសាងប្រទេសនោះទេ។ យើងរួមគា្នទាំងកម្លាំង កាយចិត្ត ថវិកាចូលរួមពីសំណាក់ចារការចៅវត្ត សប្បុរសជិតឆ្ងាយដើម្បីឲ្យសាសនាយើងរស់។ សន្តិភាពយើងឈប់ច្បាំងគ្នាធ្វើឲ្យយើងមានលទ្ធភាពអាចបង្កបង្កើនផល។ ប្រកបជីវភាពអាចចែករំលែកជួយចែករំលែកគ្នា។

មិនតែប៉ុណ្ណោះ លោកសូមថ្លែងអំណរគុណប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រសម្តេចតេជោ ហ៊ុន សែន ដើម្បីដឹកនាំប្រទេសតទៅទៀត។ យើងកសាងបានប៉ុណ្ណោះហើយ មិនចង់ដោយក្រោយទៅវិញទេ។ នេះគឺដោយសារការជឿទុកចិត្ត និងគាំទ្រចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសមានការរីកចម្រើន នឹងធ្វើឲ្យប្រជាពលរដ្ឋមានសេចក្តីសុខ។ ដូច្នេះយើងត្រូវរួមគ្នាថែរក្សាសុខសន្តិភាពនិងរួមគ្នាអភិវឌ្ឍប្រទេសជាតិ។

សូមបញ្ជាក់ថា បន្ទាប់មក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទព័ជើងគោក បានប្រគល់ផ្ទះចំនួន៥ខ្នង គ្រឿងឧបភោគបរិភោគនិងថវិកា ដែលជាអំណោដ៏ថ្លៃថ្លារបស់សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់អតីតយុទ្ធជន ផងដែរ ៕

To Top