ព័ត៌មានជាតិ

រាជរដ្ឋាភិបាល យល់ព្រមជួលដីដុះ តាមឆ្នេរទន្លេមេគង្គ ម្តុំអរិយក្សត្រ ឲ្យក្រុមហ៊ុន ឧកញ៉ា ឃុន សៀ ត្រឹម៥០ឆ្នាំ

ភ្នំពេញ៖ ក្រោយការស្នើសុំ របស់ក្រុមហ៊ុន ឧកញ៉ា ឃុន សៀ អ៊ិមផត អ៊ិចផត ជួលដីសាធារណៈរបស់រដ្ឋ លើផ្ទៃដីទំហំ ប្រមាណ ៧០ហិកតា សម្រាប់វិមិយោគ ដើម្បីអភិវឌ្ឍន៍ ស្ថិតនៅភូមិអរិយក្សត្រ ភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល រយៈពេល៩៩ឆ្នាំ ត្រូវបានរាជរដ្ឋាភិបាល អនុញ្ញាតិត្រឹម៥០ឆ្នាំតែប៉ុណ្ណោះ ។

យោងតាមលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានប្រាប់មកកាន់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩នេះថា “យោងតាមស្មារតី លិខិតលេខ ៤៣៨ សជណ ចុះថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ របស់ទីស្តីការគណៈរដ្ឋមន្ត្រី សម្រេចជួលដីរយៈពេល ៥០ឆ្នាំ មិនមែនរយៈពេល ៩៩ឆ្នាំ តាមការស្នើសុំរបស់ក្រុមហ៊ុននោះទេ” ៕

Facebook Comments

To Top