នយោបាយ

សម្ដេចតេជោ ៖ កម្ពុជារីកចម្រើន មកទល់ពេលនេះ ព្រោះពលរដ្ឋចូលរួមអភិវឌ្ឍន៍

ភ្នំពេញ ៖ សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ បានថ្លែងថា កម្ពុជារីកចម្រើនមកទល់ពេលនេះ ព្រោះប្រជាពលរដ្ឋ បាននាំគ្នាចូលរួមអភិវឌ្ឍន៍ ប្រទេសជាតិគ្រប់ៗគ្នា។

យោងតាមគេហទំព័រ ហ្វេសប៊ុករបស់ សម្ដេចតេជោហ៊ុន សែន នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ បានឲ្យដឹងថា “ខ្ញុំនិងភរិយា នឹករឮកបងប្អូនជនរួមជាតិ ទាំងក្នុងនិងក្រៅប្រទេស ជាពិសេសបងប្អូនកងទ័ព ដែលកំពុងឈរជើង នៅតាមព្រំដែន”។

សម្ដេចតេជោ បន្ដថា “ក្រោមម្លប់សន្តិភាពពេញលេញ ប្រទេសជាតិយើងរីកលូតលាស់ កាន់តែឆាប់រហ័ស។ កម្ពុជារីកចម្រើន មកទល់ពេលនេះ ព្រោះយើងបាននាំគ្នា ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ យើងទាំងអស់គ្នា” ។

ជាងនេះទៅទៀត សម្ដេចតេជោ អរគុណចំពោះភក្តីភាព ការស្រឡាញ់រាប់អាន នឹងការគាំទ្រឥតងាករេចំពោះរូបសម្ដេច ក្នុងការដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិ អោយកាន់តែរុងរឿងលឿនទៅមុខ។

សម្ដេចតេជោ ជូនពរបងប្អូន ជនរួមជាតិ បានសប្បាយរីករាយ ក្នុងថ្ងៃឈប់ សម្រាកចុងសប្តាហ៍គ្រប់ៗគ្នា ៕
ដោយ៖អេង ប៊ូឆេង

To Top