នយោបាយ

ទស្សនាកម្រងរូបភាព​ មេខ្មែរក្រហម​ ដេីរលេងយ៉ាងសប្បាយហឺហារ​ នៅក្រៅប្រទេស​ ដែលបងប្អូនខ្មែរ​ មិនធ្លាប់បានឃេីញ

ភ្នំពេញ៖​ អតីតអ្នកថតរូប​ នៅគុកទួលស្លែងលោក​ ញ៉ែម​ អេន​ បានបង្ហាញរូបថតជាច្រេីនសន្លឹក​ ពីសកម្មភាពរបស់ថ្នាក់ដឹកនាំកំពូលៗ ខ្មែរក្រហម​ រួមនិង ប៉ុល ពត​ ដេីរលេងយ៉ាងសប្បាយរីករាយ​ ជាមួយក្រុមគ្រួសារ​ នៅប្រទេសមួយចំនួន​ ដែលបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង​ និងក្រៅប្រទេសមិនដែលបានឃើញ​ ។

កាលពីពេលថ្មីៗនេះលោក​ ញ៉ែម​ អេន​ បានបង្ហោះនៅលេីបណ្ដាញសង្គមហ្វេសប៊ុកថា​ “បងប្អួនជាទីគោរព ស្នេហានេះជារូបភាពពិសេស ដែលបងប្អួនខ្មែរយើងនៅក្នុង និងក្រៅប្រទេស មិនដែលបាន ឃើញថ្នាក់ដឹកនាំកំពូលៗ ខ្មែរក្រហមបូក នឹងអ៊ុំ ប៉ុល ពត ផងក្រោយឆ្នាំ១៩៧៩ ដែលដឹកនាំ ប្រទេសបានតែ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ត្រូវដួលរលំនៅថ្ងៃ៧​ មករា ឆ្នាំ១៩៧៩។ពួកគាត់ នឹងក្រុមគ្រួសារដើរលេង ក្នុងប្រទេសថៃ នឹងប្រទេសមួយចំនួន នៅលើសកលលោក មិនមានអ្នកណាបានស្គាល់គាង់ ទេនឹងភាពហឺហារ របស់បក្សពួកគាត់។ល។ ចំណែកកងទ័ព មកច្បាំង នៅសមរភូមិមុខ បានស្លាប់នឹងពិការ របួស រាប់ម៉ឺនសែននាក់ ។ល” ។

លោក​ ញ៉ែម អេន​ បញ្ជាក់ថា​ លោកនៅមានរូបភាពមេៗខ្មែរក្រហម រាប់ម៉ឺនសន្លឹក​ ដែលលោកនឹងចុះបន្តបន្ទាប់ទៀតសូមបងប្អួន រងចាំមើល?

សូមទស្សនារូបភាពពិសេសៗ​ ដែលបងប្អូនខ្មែរទាំងក្នុង​ និងក្រៅប្រទេសមិដែលបានឃេីញ៖

To Top