តារា

ឡូយម៉េះ! សូម្បីតែ ឱក សុគន្ធកញ្ញា ក៏កក់ ស្រាបៀរកម្ពុជា សម្រាប់ថ្ងៃអាពាហ៍ពិពាហ៍ របស់ខ្លួនដែរ

ភ្នំពេញ៖ បន្ទាប់ពីរូបថត សំបុត្រអាពាហ៍ពិពាហ៍ រួមទាំងរូបភាព Pre-wedding របស់គូរស្នែហ៍កំពូលតារាចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា ជាមួយផលិតករ ដ៏ល្បីប្រចាំផលិតកម្មហង្សមាស លោក អ៊ឹង សុខលី បានបង្ហោះព្រោងព្រាតលើ​ បណ្តាណសង្គមហ្វេសប៊ុក ។

ឥឡូវនេះតាមរយៈលោក ម៉ៃឃើល សុវណ្ណ (Michael Sovann) ដែលជាមិត្តជិតស្និត របស់ កញ្ញា និងលោក សុខ លី បានប្រាប់សារពត៌មានថា “គូរស្នែហ៍ទាំងពីរនាក់ ក៏បានកក់ ស្រាបៀរកម្ពុជា ទឹកក្រូចអាយស៍ និងទឹកបរិសុទ្ធកម្ពុជា រួចជាស្រេច សម្រាប់ភ្ញៀវអាពាហ៍ពិពាហ៍ របស់ពួកគេរួចរាល់ហើយ ដោយឡែក មិនអាចបញ្ជាក់ចំនួនបានទេ វានឹងអាស្រ័យទៅតាមការប្រើប្រាស់ ជាក់ស្តែង។”

សូមបញ្ជាក់ អាពាហ៍ពិពាហ៍របស់កញ្ញា ឱក សុគន្ធកញ្ញា និង លោក អ៊ឹង សុខលី នឹងប្រព្រិត្តទៅនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នៅសណ្ឋាគារ សុខាភ្នំពេញ៕

Facebook Comments

To Top