ព័ត៌មានជាតិ

សម្ដេចតេជោ៖ ភ្លៀងធ្លាក់ប៉ុន្មានថ្ងៃមកនេះ បានកាត់បន្ថយការខ្វះខាតទឹក សម្រាប់ពលរដ្ឋប្រើប្រាស់ នៅកន្លែងជាច្រើន

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា ដោយសារមានភ្លៀងធ្លាក់ប៉ុន្មានថ្ងៃ កន្លងមកនេះ បានកាត់បន្ថយការខ្វះខាតទឹក សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ បានជាច្រើនកន្លែង នៅទូទាំងប្រទេស ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងតាមរយៈបណ្ដាញ សង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១១ ឧសភានេះថា ថ្ងៃសម្រាកសប្តាហ៍នេះ លេងកូនគោលម្តង ។ ល្ងាចម្សិលប្រឹងបង្ហើយឯកសារ ដែលនៅសេសសល់ ដើម្បីព្រឹកនេះបានហាត់ប្រាណ ដោយវាយកូនគោល ។

សម្ដេចតេជោបញ្ជាក់ថា «ធាតុអាកាសថ្ងៃនេះមិនក្តៅខ្លាំងទេ​ ដោយសារបានភ្លៀងធ្លាក់ ប៉ុន្មានថ្ងៃមកនេះ ដែលកាត់បន្ថយបាននូវ ការខ្វះខាតទឹកនៅកន្លែងជាច្រើន នៅទូទាំងប្រទេស។ ជូនពរបងប្អូនរួមជាតិ ជួបតែសេចក្តីសុខ» ៕

Facebook Comments

To Top