អន្តរជាតិ

ស្មាតហ្វូន LG V50 ត្រូវបានដាក់លក់ និងក្លាយជាស្មាតហ្វូន 5G ទី២ របស់កូរ៉េខាងត្បូង

សេអ៊ូល៖ ក្រុមហ៊ុនអេឡិចត្រូនិច LG បានឲ្យដឹងថា ខ្សែស្រឡាយរបស់ស្មាតហ្វូន V50 ThinQ របស់ខ្លួន បានវាយលុកទីផ្សារ នៅកូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះ ជាមួយនឹងក្រុមហ៊ុនសង្ឃឹមថា អាជីវកម្មទូរស័ព្ទចល័តរបស់ខ្លួន នឹងងើបឡើងវិញ ជាមួយនឹងស្មាតហ្វូន 5G ដំបូងរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩។

ស្មាតហ្វូន LG V50 ThinQ បានដាក់លក់ជាផ្លូវការ បន្ទាប់ពីការពន្យារពេលជាច្រើនសប្តាហ៍ ដើម្បីធានាដល់ប្រតិបត្តិការរបស់ខ្លួន ក្រោមបណ្តាញ 5G ជាមួយក្រុមហ៊ុន ផ្ដល់សេវាកម្មក្នុងស្រុក SK Telecom Co. , KT Corp និង LG Uplus Corp ។

ស្មាតហ្វូន V50 ប្រើបន្ទះឈីប Snapdragon 855 ចុងក្រោយរបស់ក្រុមហ៊ុន Qualcomm អាមេរិក និងម៉ូដែល X50 5G របស់ខ្លួន។ ម៉ូដែលដែលមានទំហំអង្គចងចាំ ១២៨ជីហ្គាបៃ របស់ស្មាតហ្វូនេះមានតម្លៃ ១,២លានវ៉ុនស្មើនឹង ១,០៥៤ដុល្លារអាមេរិក នៅក្នុងទីផ្សារក្នុងស្រុក។

វាគឺជាទូរស័ព្ទ 5G ទី២ នៅក្នុងប្រទេសកូរ៉េខាងត្បូង បន្ទាប់ពី Galaxy S10 របស់ក្រុមហ៊ុន Samsung បានចាប់ផ្តើមកាលពីថ្ងៃទី០៥ ខែមេសា ជាមួយនឹងតម្លៃ ១,៤លានវ៉ុន។

យោងតាមមន្រ្តីបានឲ្យដឹងថា ក្រុមហ៊ុនបានផ្តល់ការឧបត្ថម្ភថវិកា ចាប់ពី ៣៣ម៉ឺន វ៉ុនដល់ ៧៧ម៉ឺនវ៉ុន ដើម្បីទាក់ទាញអតិថិជនក្នុងកញ្ចប់ 5G ដែលនឹងកាត់បន្ថយតម្លៃ លក់រាយរបស់ក្រុមហ៊ុន V50 ដែលមានតម្លៃទាបរហូតដល់ ៣១ម៉ឺនវ៉ុន នៅពេលដែលរួមបញ្ចូល ជាមួយការផ្សព្វផ្សាយផ្សេងទៀត៕
ដោយ៖ ឈូក បូរ៉ា

Facebook Comments

To Top