តារា

អ៊ិន សុភិន៖ រឿង “ផ្ទះចុងភូមិ” គឺជារឿងពិត ៧០% កើតឡើងនៅស្រុកសំឡូត ខេត្តបាត់ដំបង

ភ្នំពេញ៖ រឿងបើកឆាកដំបូងសម្រាប់ ឆ្នាំ២០១៩ របស់ផលិតកម្ម មហាហង្ស គឺរឿង “ផ្ទះចុងភូមិ” បានបកសម្ពោធជាផ្លូវការហើយ ដោយរឿងនេះត្រូវបានម្ចាស់ ផលិតកម្មអះអាងថា ជារឿងពិត ៧០% ធ្លាប់កើតឡើងនៅស្រុកសំឡូត នាខេត្តបាត់ដំបង។

កន្លងមកទស្សនិកជន ធ្លាប់តែបានទស្សនា រឿងបែបប្រឌិត ដែលមានទាំងមនោសញ្ចេតនា កំប្លែងសើចសប្បាយ ពីផលិតកម្មមហាហង្ស ប៉ុន្តែចូលមកដល់ឆ្នាំ២០១៩នេះ ផលិតកម្មបានផលិតរឿងថ្មីមួយទៀត ដែលឆ្លុះបញ្ចាំងពីការពិត នៃផ្ទះមួយនៅខេត្តបាត់ដំបង ដែលជាផ្ទះធ្វើអោយអ្នកស្រុកអ្នកភូមិខ្លាចរអា មិនហ៊ានទៅជិតនោះទេ។

ម្ចាស់ផលិតកម្មដែលមានស្រុកកំណើត មកពីខេត្តបាត់ដំបង លោក អ៊ិន សុភិន បានប្រាប់អោយដឹងថា រឿងនេះលោកផលិតឡើងសម្រឹតសម្រាំងខ្លាំងណាស់ ទម្រាំតែបានដាក់បញ្ចាំង ហើយរឿងនេះគឺជារឿងពិតកើតឡើង នៅស្រុកសំឡូត តែដោយសារតែទីតាំងនៅឆ្ងាយពេក ទើបលោកសម្រេចជ្រើសយកទីតាំង នៅភ្នំរាប ខេត្តកំពង់ចាម និងទីតាំងមួយចំនួនទៀត ដោយសារតែទីតាំងស្រដៀងគ្នា អាចថតបានផង។ សាច់រឿងនេះ មើលទៅគួអោយខ្លាចភ័យរន្ធត់ កំប្លែង មានគ្រប់រសជាតិតែម្តង។

លោក អ៊ិន សុភិន បានប្រាប់អោយដឹងទៀតថា មូលហេតុដែលលោកផលិតរឿងនេះឡើង ព្រោះតែលោកធ្លាប់លឺគេ និយាយតៗគ្នាពីរឿងផ្ទះនេះ ក៏ចាប់អារម្មណ៍យកមក ផលិតកុនតែម្តង។ ហើយមួយទៀតចង់អោយ ទស្សនិកជនបានប្លែកអារម្មណ៍ ក្រោយពីបានផលិតរឿងនេះហើយ មានអារម្មណ៍យ៉ាងដូចម្តេចដែរ ៕

Facebook Comments

To Top