ព័ត៌មានជាតិ

សាខាកាំកុងត្រូល​ខេត្តកោះកុង ដកហូតភេសជ្ជៈ នំចំណី ហួសកាលបរិច្ចេទ​ ដែលអាជីវករដាក់តាំងលក់ នៅតាមលំនៅដ្ឋាន និងតាមម៉ាតបានមួយចំនួន

កោះកុង៖ សាខាកាំកុងត្រូលខេត្តកោះកុង រួមទាំងមន្ត្រីក្រោមឱវាទ រួមសហការណ៍មន្ត្រីពាណិជ្ជកម្ម នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ បានចុះត្រួតពិនិត្យរាល់មុខទំនិញ ដែលអាជីវករដាក់តាំងលក់ នៅតាមលំនៅដ្ឋាន និងនៅតាមម៉ាត ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុងដោយផ្តោតសំខាន់ ទៅមុខទំនិញគ្រឿងភេសជ្ជៈ នំចំណីអាហារណាហួស កាលបរិច្ឆេទថ្ងៃខែឆ្នាំផលិត ។

លោក ជា នី អនុប្រធានសាខា កាំកុងត្រូលខេត្តកោះកុងបានថ្លែងថា ការចុះប្រតិបត្តិការនេះ ធ្វើឡើងដោយផ្អែកទៅលើច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្តិភាពផលិតផលទំនិញ នឹងសេវានឹងកិច្ចសម្របសម្រួល ពាណិជ្ជកម្មតាមរយៈគ្រប់គ្រង ហានិភ័យដែលការត្រួតពិនិត្យ លក្ខណៈរូបវ័ន្តត្រួតពិនិត្យលក្ខណៈ ទូទៅខាងក្រៅរបស់ម្ហូបអាហារ ទៅស្លាកសញ្ញាសំបក វេចខ្ចប់ការបរិច្ឆេត កំប៉័ងកំពិតប៉ោងរលួយ ។ល។ នឹងត្រួតពិនិត្យគុណភាព នឹងភាពអនុលោមដោយធ្វើការវិភាគ ជាបឋមទៅផលិតផលទំនិញដោយប្រើ Test kit ដើម្បីស្វែងរកសាធាតុគីមីដែលហាមឃាត់ ដូចជាប៉ូរ៉ាក់និងហ្វ័រម៉ាលីនជាដើម ក្នុងករណីមានការសង្ស័យត្រូវយក គំរូបញ្ជូនទៅវិភាគបន្តនៅមន្ទីរពិសោធន៍ របស់អគ្គនាយដ្ឋានកាំកុងត្រូល ដើម្បីកំណត់រកហានិភ័យ។

លោក ជា នី បានបន្តថា ជាលទ្ធផលសាខាកាំកុងត្រូល នឹងមន្ត្រីជំនាញការចុះត្រួតពិនិត្យ ទំនិញគ្រឿងភេជ្ជៈនំចំណី អាហារដែលអាជីវករ ដាក់តាំងលក់សាខាកាំកុងត្រូល បានដកហូតបានគ្រឿងភេសជ្ជៈ​នំចំណីអាហារដែលមន្រ្តីជំនាញ បានរកឃើញការហួស ការបរិច្ចេទបានចំនួន។ ចំពោះបញ្ហានេះមន្ត្រីជំនាញ ធ្វើការត្រួតពិនិត្យជាបន្តបន្ទាប់ និងប្រកបដោយភាពទទួលខុសត្រូវ ខ្ពស់ហើយធ្វើការណែនាំ អាជីវករមានការយល់ដឹងកាន់ខ្ពស់ ចំពោះបញ្ហានេះផងដែរមន្ត្រីជំនាញ បានយកមករក្សាទុក ដើម្បីរងចាំការដុះកម្ទេចចោល។

ជាចុងក្រោយលោក ជា នី បានធ្វើការអំពាវរនាវដល់អ្នក នាំទំនិញចូលនិងអាជីវករទាំងអស់ សូមនាំចូលតែទំនិញទាំងឡាយណា ដែលមានលក្ខណៈអនុលោម ខ្ពស់គ្មានសារធាតុគីមីថ្ងៃខែឆ្នាំផលិត ត្រឹមត្រូវហើយមានសំបកវិចខ្ចប់ត្រឹមត្រូវ មានការបរិច្ឆេទដើម្បីចូលរួម ចំណែកដើម្បីការពារផលប្រយោជន៍ អ្នកប្រើប្រាស់បរិភោគមានសុខមាលភាព នឹងសេដ្ឋកិច្ចហើយការចុះណែនាំ ដល់អាជីវករនៅតាម លំនៅដ្ឋាននិងតាមម៉ាត ដើម្បីធ្វើការពន្យល់ពីលក្ខណៈពិសេស មុននឹងទិញយកមកលក់ ឬទៅប្រើប្រាស់ឬបរិភោគ ៕

Facebook Comments

To Top