តារា

កញ្ញា កែវ សុបញ្ញា តារាចម្រៀងលេចធ្លោម្នាក់ ប្រចាំផលិតកម្មហង្សមាស បង្ហាញនូវហេតុផល ពីក្រោយការហាត់ប្រាណ ជាប្រចាំរបស់កញ្ញា

ភ្នំពេញ៖ មួយរយៈពេលថ្មីៗចុងក្រោយនេះ នៅលើទំព័រហ្វេសប៊ុករបស់កញ្ញា កែវ សុបញ្ញា តារាចម្រៀង​លេចធ្លោទាំងសម្លេង និង សំរស់ប្រចាំផលិតកម្មហង្សមាស តែងតែផុស អំពីសកម្មហាត់ប្រាណរបស់ខ្លួន ជាប្រចាំ និង តែងតែពិសាទឹកបរិសុទ្ធកម្ពុជា ដែលធ្វើអ្នកគាំទ្រ មួយចំនួនឆ្ងល់ថា ខំហាត់ធ្វើអីទៀត បើស្អាតខ្លាំងប៉ុណ្ណឹងហើយហ្នឹង។

នេះជាការបកស្រាយ របស់កញ្ញាតាមរយៈការសំភាសន៍ផ្ទាល់ ជាមួយកញ្ញាកែវ សុបញ្ញា “ជាដំបូងនាងខ្ញុំសូមថ្លែងអំណរគុណ ដល់អ្នកគាំទ្រទាំងអស់ ចំពោះការសំដែង នៅលើឆាកតន្រី្ត ក៏ដូចជាភាពយន្ត ដែលនាងខ្ញុំជាតួរសម្តែងកន្លងមក ហើយកាន់តែពិសេស ការតាមដានមើលពីសកម្មភាពផ្ទាល់ខ្លួន ប្រចាំថ្ងៃរបស់នាងខ្ញុំថែមទៀត  ហើយឆ្លើយតបទៅនឹងសំនួរ របស់អ្នកគាំទ្រខាងលើ គឺថាដោយសារខ្ញុំជាសិល្បៈការនីម្នាក់ វាជារឿងសំខាន់ណាស់ ដែលថែរក្សាសុខភាព ទាំងរាងកាយ និង ផ្លូវចិត្ត ដើម្បីផ្តល់នូវអាម្មណ៍សប្បាយរីករាយ ដល់ប្រជាជនកម្ពុជា ជាពិសេសអ្នកគាំទ្រ នាងខ្ញុំតែម្តង។ ”

កញ្ញាបន្តទៀតថា ក្រៅពីអាជីពចម្រៀង នៅលើឆាកតន្រី្តធំៗ ផ្សព្វផ្សាយពីផលិតផលផ្សេងៗ កញ្ញាក៏ត្រូវបាន ជ្រើសរើសអោយធ្វើជា តារាសម្តែងខ្សែរភាពយន្តខ្នាតធំ របស់ផលិតកម្មហង្សមាសផងដែរ ដែលនឹងចាក់ បញ្ចាំងក្នុងពេលឆាប់ៗខាងមុខនេះ ហើយកញ្ញាក៏កំពុងត្រៀមខ្លួន ថតរឿងបន្ទាប់ក្នុងរយៈពេល ប៉ុន្មានសប្តាហ៍ខាងមុខនេះ ដូច្នេះកញ្ញាត្រូវបន្តលំហាត់ប្រាណ ជាប្រចាំដើម្បីថែរក្សារាង ក្នុងទម្រង់ពេលបច្ចុប្បន្ន អោយបានល្អ។សូមបញ្ជាក់ កញ្ញា កែវ សុបញ្ញា ជាបេក្ខជនម្នាក់របស់កម្មវិធី the Voice Cambodia រដូវកាលដំបូងគេបំផុត វគ្គ Live Show ជាមួយបេក្ខជន 12នាក់ ចុងក្រោយ ហើយកញ្ញា ត្រូវបានប្រជាជនកម្ពុជា ចាប់ផ្តើមស្គាល់ និង គាំទ្រខ្លាំងតាំងពីពេលនោះមក ហើយធ្វើអោយកេរ្តិ៍ឈ្មោះ កញ្ញាកាន់តែល្បីខ្លាំងឡើង ក្រោយបទចម្រៀងចំណងជើង “ពេលដែលគ្មានខ្ញុំ” ឆក់យកបេះដូងទស្សនិកជនអ្នកគាំទ្រ របស់កញ្ញាចេញជាផ្លូវការ៕

Facebook Comments

To Top