តារា

បណ្ឌិត ឡី សុភាព លើកទឹកចិត្ត និងកោតសរសើរ បេក្ខនារីខ្មែរ ដែលប្រឡង Queen of beauty world korea 2019 ខាងមុខ

ភ្នំពេញ៖ ប្រធានសហព័ន្ធវេជ្ជសាស្រ្ត ឱសថសាស្រ្ត និងទន្តសាស្រ្តកម្ពុជា និងជាអ្នកសម្របសម្រួលដឹកនាំ កម្មវិធីលំដាប់ថ្នាក់អន្តរជាតិ លោកបណ្ឌិតឡី សុភាព បានធ្វើការកោតសរសើរ​ និងលើកទឹកចិត្តដល់បេក្ខនារីខ្មែរ ដែលបានទៅចូលរួមប្រឡង កម្មវិធី Queen of beauty world korea 2019 ដែលនឹងប្រព្រឹត្តទៅ នៅសាធារណរដ្ឋកូរ៉េ នាពេលខាងមុខនេះ។

ក្នុងសន្និសិទសារព័ត៌មាន Queen of beauty world korea 2019 នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ នាសណ្ឋាគារ សាន់វេ លោកបណ្ឌិត ឡី សុភាព បានថ្លែងថា “ហើយអ្វីដែលពិសេស ខ្ញុំក៏មានការកោតសរសើរ ចំពោះបេក្ខជន ដែលជា Queen of beautiful girl នៅថ្ងៃនេះ ដែលយើងអាចមានសមត្ថភាព ក្នុង១ជាតិ ក្នុង១ជីវិត ទោះជាប់ក៏ដោយ ធ្លាក់ក៏ដោយ យើងកុំខ្វល់ យ៉ាងហោចណាស់ ក៏យើងមានឈ្មោះ ជាអ្នកប្រឡងបវកញ្ញាឯកម្ដង ក្នុងទូទាំងពិភពលោកដែរ”។

លោកសង្កត់ធ្ងន់ថា ទោះជាបានលទ្ធផលបែបណាក៏ដោយ វាក៏ជាលទ្ធផលផ្លែផ្កាមួយ ដ៏មានភាពអស្ចារ្យ យ៉ាងត្រជះត្រចង សម្រាប់ប្រជាជាតិកម្ពុជា ទាំងមូលដែរ ព្រោះទាំងនេះ បានបញ្ជាក់ពីអត្តសញ្ញាណ របស់កម្ពុជា ដែលបានមានឈ្មោះ ចូលប្រឡងលំដាប់ថ្នាក់ពិភពលោក និងកាន់តែធ្វើឲ្យកម្ពុជា មានកេរិ៍ឈ្មោះ នៅលើឆាកអន្តរជាតិ កាន់តែល្បីល្បាញ ថែមមួយកម្រិតទៀតផងដែរ។

ក្នុងឱកាសនោះដែរលោកក៏បានអំពាវនាវ ដល់ស្រ្តីនៅទូទាំងប្រទេស កុំឲ្យមានការអអែក នៃការបញ្ចេញនូវសមត្ថភាព របស់ខ្លួន ដើម្បីបញ្ចេញ ឲ្យពិភពលោកបានឃើញ។

លោកស្រី ចន ចាន់លក្ខិណា ប្រធានសមាគមន៍សិល្បៈ បានឲ្យដឹងដែរថា “ក្នុងនាមសមាគមន៍សិល្បករ ខ្មែរខ្ញុំសូមចូលរួមគាំទ្រ ចំពោះកម្មវិធី Queen of beauty world korea 2019នេះ ហើយខ្ញុំក៏សូមធ្វើការកោតសរសើរ និងមានអារម្មណ៍ពេញចិត្តមែនទែន ។ព្រោះថាក្នុងនាមជាស្រ្តីកម្ពុជា គឺយើងមិនមែនជាស្រ្តី ដែលបង្វិលចង្រ្កានមិនជុំ ដូចពីជំនាន់ដើមនោះទេ។ ហើយស្រ្តីកម្ពុជា របស់យើង មិនថាឋិតនៅក្នុងឋានៈណានោះទេ គឺសុទ្ធសឹងតែមានភាពវ៉ៃឆ្លាត និងមានការក្លាហ៊ានទាំងអស់ “។

លោកស្រីសង្កេតឃើញថា យុវជនជំនាន់ក្រោយ ដែលជាស្រ្តី គឺមានភាពវ៉ៃឆ្លាត គួរឲ្យមានការកត់សម្គាល់ ទាក់ទងទៅនឹងកាថៃរក្សាសម្រស់ ទាក់ទងទៅនឹងចំណេះដឹងទូទៅ ទាក់ទងវិស័យសិល្បៈ និងវិស័យផ្សេងៗទៀត ដែលឋិតនៅក្នុងប្រទេសកម្ពុជា ។ហើយពួកគេគឺសុទ្ធសឹង តែជាទំពាំងស្នងឬស្សី ដែលសុទ្ធសឹងតែជាបុគ្គល ដែលធ្វើឲ្យកិត្តិយសកេរិ៍ឈ្មោះ របស់ស្រ្តីកម្ពុជា ត្រូវបានទទួលស្គាល់ និងបានទទួលការសរសើរ ជុំវិញពិភពលោកផងដែរ៕ ដោយ​៖ ដារាត់

Facebook Comments

To Top