តារា

ចិនបើកដំណើរការថតរឿង”អង្គរក្សពិសេសវគ្គ២”នៅកម្ពុជា

ភ្នំពេញ៖អ្នកជំនាញថតកុនចិន
បានបើកដំណើរការថតជាផ្លូវការ នៅរាជនីភ្នំពេញខ្សែភាពយន្តចិន“អង្គរក្សពិសេសវគ្គ២”កាលពីថ្ងៃ
ទី៣ ខែឧសភា ឆ្នាំ២០១៩។
ខ្សែភាពយន្តនេះ ប្រមូលផ្ដុំដោយតួមកពីប្រទេសចិន ដែលមានបទពិសោធន៍ច្រើនឆ្នាំ ដែលមានបទពិសោធន៍ច្រើនឆ្នាំ ក្នុងវិស័យខ្សែភាពយន្តដូចជា លោក CHEN YI MING, ZHANG CI, លោក SONG NAI GANG និងតួសម្តែងថ្មីៗ និងចាស់ៗ ជាច្រើនរូប នៅក្នុងស្រុក។

លោក FAN ZUO JI អគ្គនាយកក្រុមហ៊ុន UNICORN INTERNATIONAL UNITED MEDIA CO.,LTD បានឲ្យដឹងថា គ្រប់ឈុតឆាកប្លង់ទាំងមូលរបស់ខ្សែភាពយន្ត មួយនេះ ត្រូវថតទាំងស្រុង នៅកម្ពុជា ដោយសមាជិកនៃក្រមការងារ ថតខ្សែភាពយន្តជាសហផលិតករ ពោលគឺជាបងប្អូនជនជាតិខ្មែរនិងចិន។បន្ថែមពីនេះទៅទៀតក្រុម តួអង្គសម្ដែងក្នុងសាច់រឿងទាំងមូលក៏ត្រូវបានសម្រង់ជ្រើសយកមកពីពីរប្រទេសតែប៉ុណ្ណោះគឺកម្ពុជា និងចិន។

លោក FAN ZUO JI ក៏បានរំលឹកថាឆ្នាំនេះ គឺជា «ឆ្នាំវប្បធម៌-ទេសចរណ៍រវាង កម្ពុជា និងចិន» ក្នុងឆ្នាំនេះផងដែរក្រុមហ៊ុន UNICORN INTERNATIONAL UNITED MEDIA CO.,LTD មានខ្សែភាពយន្តរហូតដល់ទៅចំនួន៦ ខ្សែភាពយន្តដែលនឹងត្រូវថតនៅកម្ពុជា ដែលខ្សែភាពយន្តទាំងនោះ សុទ្ធតែមានការចូលរួមសហការ ផលិតរវាងកម្ពុជា និងចិន។

សូមជម្រាបជូនផងដែរថា ខ្សែភាពយន្តរឿង «អង្គរក្សពិសេស វគ្គ២» ពិពណ៍នាអំពីអង្គរក្សមួយរូបដែលកាលពី៥ឆ្នាំមុន គឺជាអង្គរក្សអន្តរជាតិកម្រិតថ្នាក់3A តាមការពារអតីតប្រធានាធិបតីនៃប្រទេស Morocco មានឈ្មោះថា ZHAO LEI FENG កាលនោះគាត់ទទួលបានភារកិច្ចដ៏ពិសេសមួយបញ្ជូនជនឧក្រិដ្ឋឈ្មោះ MEN DE SI ជាមេខ្លោងបណ្ដាញងងឹតខាងហិរញ្ញវត្ថុ ទៅសវនកាដើម្បីទទួលការស៊ើបអង្កេត តាមផ្លូវច្បាប់ លោកបានទទួលការវាយប្រហារពីពួកភារវករបណ្ដាលឲ្យក្រុមរបស់លោកត្រូវបាន កម្ទេចទាំងស្រុង។អស់រយៈពេល ២ឆ្នាំដែលលោកបានរស់នៅជាមួយមនុស្សសាមញ្ញធម្មតាម្នាក់ លោកបានលាក់ឈ្មោះលាក់ត្រកូល បិទបាំងពីប្រវត្តផ្ទាល់ខ្លួនព្រោះលោកមិនចង់រស់នៅក្នុងជីវិតដូចកាល ពីមុនទេ តែជាអកុសលលោកបានធ្លាក់ចូលពាក់ព័ន្ធក្នុងរឿង ឈ្មោះបញ្ជីហិរញ្ញវត្ថុរបស់លោក LIYUAN ដែលត្រូវជាកូនប្រធានកសិដ្ឋានម្នាក់ឈ្មោះLI BO។

ZHAO LEI FENG ប្រើភាពឆ្លាតវៃរបស់ខ្លួនរកឃើញទីតាំងបក្សនោះយ៉ាងឆាប់រហ័ស ហើយបានធ្វើការស្នើសុំជួយអន្តរាគមន៍ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាក៏បានកម្ទេច បំផ្លាញក្រុមទុច្ចរិតទាំងនោះចោលទាំងស្រុង។ហើយកូនស្រីប្រធានកសិដ្ឋានឈ្មោះ XIAO JING ដោយហេតុបានកើតមានមនោសញ្ជេតនារវាងគ្នានិងគ្នា ធ្វើឲ្យ ZHAO LEI FENG បានធ្លាក់ចូលសំណាញ់ស្នេហា ហើយសាច់រឿងក៏បានកើតឡើងពីពេលនោះមក។

សូមជម្រាបថាខ្សែភាពយន្តរឿង”អង្គរក្សពិសេសវគ្គ២”នេះ មានការចូលរួមសហការថត ពីបណ្តាក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុក មានដូចជា៖ ក្រុមហ៊ុន FJ DA SHANG HE film and television media co., ltd, ក្រុមហ៊ុន UNICORN INTERNATIONAL UNITED MEDIA CO.,LTD, ក្រុមហ៊ុន XM micro channel media co. LTD, ក្រុមហ៊ុន Beijing Let’s Go Culture Media Co., Ltd និងក្រុមហ៊ុន Jiangsu Barley Film Industry Co., Ltd សហការគ្នាចូលរួមផលិតចេញ ជាខ្សែភាពយន្តបំផុសគំនិតអង់អាចក្លាហាន៕

Facebook Comments

To Top