អន្តរជាតិ

ភ្ញាក់ផ្អើល!ម៉ាំមីអាយុកាលចំណាស់បំផុតលើលោកមិនមែននៅអេហ្ស៊ីបឡើយ

CNNចេញផ្សាយកាលពីថ្ងៃពុធទី១ខែឧសភាម្សិលមិញបានសរសេរថាក្រុមអ្នកស្រាវជ្រាវបានប្រទះឃើញថាសាកសពបែបខ្មោចម៉ាំមីអាយុកាលចំណាស់បំផុតនិងជឿជាក់ថាមានប្រភពមកពីក្រុមមនុស្សដែលធ្លាប់តាំងទីលំនៅត្រង់ចំណុចដែលមានអាកាសធាតុស្ងួតបំផុតលើលោកប៉ុន្តែមិនមែននៅក្នុងប្រទេសអេហ្ស៊ីបឡើយ។

ក្រុមមនុស្សដែលមានឈ្មោះថាChinchorroត្រូវបានក្រុមអ្នកវិទ្យាសាស្ត្របានជឿជាក់ថាបានតាំងទីលំនៅនៅត្រង់ចំណុចវាលខ្សាច់ដ៏ស្ងួតហួតហែតAtacamaដែលអះអាងជាប្រទេសឈីលីនាពេលបច្ចុប្បន្ន។ទីតាំងនោះគឺជាកន្លែងដែលមនុស្សចាប់ផ្តើមធ្វើការប្រើប្រាស់វិធីសាស្ត្រប្រែក្លាយសាកសពទៅជាខ្មោចម៉ាំមីហើយជឿជាក់ថាមានអាយុកាលប្រមាណជា៧០០០ទៅ៥០០០មុនគ្រិសសករាជ។

នេះមានន័យថាបច្ចេកវិទ្យាប្រែក្លាយសាកសពមនុស្សទៅជាខ្មោចម៉ាំមីនៅក្នុងតំបន់Chinchorroគឺមានអាយុកាលច្រើនជាងបច្ចេកវិទ្យាដែលអេហ្ស៊ីបបានធ្វើនៅក្នុងសម័យស្តេចផារ៉ាអុងដល់ទៅ២០០០ឆ្នាំ៕

ប្រែសម្រួល:ស៊ុនលី

To Top