ព័ត៌មានជាតិ

គ្រឿងញៀនជាង ១០០កញ្ចប់ ត្រូវបានកម្លាំងខណ្ឌដូនពេញ បង្រ្កាបទាន់ពេល

ភ្នំពេញ៖ គ្រឿងញៀនជាង ១០០កញ្ចប់ ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញចេញ ប្រតិបត្តិការបង្ក្រាបទាន់ពេល ខណៈដែលជនសង្ស័យម្នាក់កំពុងតែលក់ និងជួញដូរជាក់ស្តែង។

សមត្ថកិច្ចផ្នែកជំនាញគ្រឿងញៀន នៃអធិការនគរបាលខណ្ឌដូនពេញបានឲ្យដឹងថា លទ្ធផលនៃកិច្ចប្រតិបត្តិការក្នុងយុទ្ធនាការបន្តស្រាវជ្រាវ បង្ក្រាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀននោះ ធ្វើឡើងនៅថ្ងៃទី២ ខែឧសភាឆ្នាំ២០១៩ វេលាម៉ោង១២និង១០នាទី ដោយអនុវត្តន៍តាមគោលការណ៍ដឹកនាំរបស់លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ អធិការដ្ឋានប៉ុស្តិ៍បានបើក ការស្រាវជ្រាវបង្ក្ត្រាបករណីជួញដូរនូវសារធាតុញៀន ស្ថិតនៅចំណុចផ្លូវរថភ្លើងR6 ក្តាន់ពីរក្រុម៣៩ ភូមិ៣ សង្កាត់ ស្រះចក ខណ្ឌដូនពេញ។

ជាលទ្ធផលនៃកិច្ចប្រតិបត្តិការណ៍នេះ កំលាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួនម្នាក់ឈ្មោះលឹមរតនាហៅអាពេជ្រភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួលទីតាំងខាងលើ (ជួញដូរគ្រឿងញៀន)

សមត្ថកិច្ចបានបន្តទៀតថា មុនពេលឈានដល់ការឃាត់ខ្លួនជនសង្ស័យរូបនោះគឺកម្លាំងជំនាញ ខណ្ឌរួមជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស្រះចកបាន កំណត់ពីមុខសញ្ញាជួញដូរគ្រឿងរូបនោះច្បាស់ហើយនោះទើប នៅថ្ងៃនោះដែរកម្លាំងក៏ចុះបង្រ្កាបជាក់ស្តែងដោយឃាត់ខ្លួនជនសង្ស័យ រូបនោះព្រមទាំងវត្ថុតាងចាប់យករួមមាន១/ក្រាមពណ៌សរថ្លា សង្ស័យជាគ្រឿងញៀនចំនួន១២៤កញ្ចប់ ក្នុងនោះមាន២កញ្ចប់ធំ។២/ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន២។ ៣/ដាវកែឆ្នៃចំនួន៤ដើម។ ៤/ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន។៥/ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

សមត្ថកិច្ចបញ្ជាក់ថា ចំពោះមុខកម្លាំងជំនាញ ខណ្ឌប៉ុសិ៍្តកំពុងយកចម្លើយបន្តស្រាវជ្រាវ រកបក្ខពួកនិងក្រុមដ៏ទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿងដើម្បីបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធីច្បាប់ និងទិសដៅបន្តអធិការដ្ឋាននគរបាលខណ្ឌដូនពេញនឹងប៉ុស្តិ៍រដ្ឋបាលទាំង១១បន្ត ជំរុញការស្រាវជ្រាវដើម្បីបើកការបង្រ្កាបជាប់ជាប្រចាំ៕

Facebook Comments

To Top