អន្តរជាតិ

បាញ់ប្រហារគ្នា នៅសកលវិទ្យាល័យមួយ នៅអាមេរិកស្លាប់ ២នាក់របួស ៤នាក់

វ៉ាស៊ិនតោន: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី១ ខែឧសភាបានឲ្យដឹងថា មនុស្ស២នាក់ ត្រូវបានបាញ់សម្លាប់ និងយ៉ាងហោចណាស់ ៤នាក់ទៀត ទទួលរងរបួសនៅក្នុង ហេតុការណ៍បាញ់ប្រហារគ្នាមួយ កាលពីថ្ងៃអង្គារម្សិលមិញ នៅឯសកលវិទ្យាល័យ North Carolina។

អជ្ញាធរបានបញ្ជាក់ថា មនុស្ស២នាក់បានស្លាប់ នៅនឹងកន្លែង ២នាក់ទៀត ទទួលរងរបួសធ្ងន់ធ្ងរ ព្រមទាំង២នាក់ទៀត របួសស្រាល ខណៈដែលជនសង្ស័យម្នាក់ ត្រូវបានបញ្ជួនទៅកាន់មន្ទីរ ឃុំឃាំងប៉ុន្តែប៉ូលីសមិនបានបញ្ជាក់ទេថា តើមានជនសង្ស័យ ផ្សេងទៀតនោះឬទេ។

តាមផែនការកម្មវិធីតន្រីដ៏ធំមួយ នឹងត្រូវប្រារព្ធនៅក្នុងទីធ្លា របស់សកលវិទ្យាល័យ ត្រូវបានផ្អាកទៅវិញហើយ Twitter របស់សាលាបានប្រកាស ឲ្យគ្រប់គ្នាស្វែងរកកន្លែងសុវត្ថិភាព ជាមុនសិនរហូតដល់ ប៉ូលីសបញ្ចប់ការងារ ៕

ប្រែសម្រួល: ស៊ុន លី

To Top