ព័ត៌មានជាតិ

ជនជាតិចិនលេងមួយក្បាច់ ផ្អើលសមត្ថកិច្ច ពេញមួយក្រុង ចុះអន្តរាគមន៍

ភ្នំពេញ៖ ជនសង្ស័យជាជនជាតិចិនម្នាក់ ជិះម៉ូតូកង់បីឥណ្ឌា មានស្ពាយកាបូបមានវត្តុ សង្ស័យ គ្រាប់បែកកែច្នៃ ចូលទៅក្នុងហាងចិនខាងលើ ដាក់គំរាមម្ចាស់ហាង លក់គុជ ហីហី កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅផ្ទះជួល ផ្លូវបេតុង មុខផ្សារកាណាឌីយ៉ា ផ្លូវទី៣ ក្រុម៣ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

ករណីនេះ បង្កឲ្យមានការផ្អើលសមត្ថកិច្ច ខណ្ឌពោធិ៍សែនជ័យ ចុះទៅលួងលោម និងឲ្យជនសង្ស័យដោះបំបែក វត្ថុសង្ស័យគ្រាប់បែកច្នៃ កំណត់ម៉ោងចេញពីគ្នា រួច នាំយកទៅប៉ុស្តិ៍ចោមចៅ១ ដើម្បីពិនិត្យ និងសាកសួរ ជុំវិញរឿងហេតុ ពិនិត្យជាក់ស្តែងឃើញមាន ដុំរុំខ្ចប់ ទាំង៥ ខាងក្នុងសុទ្ធតែដីខ្សាច់ ពុំមាន ជាតិរំសេវអ្វីឡើយ និងនាឡិការោទ៍មួយ ។

ពាក់ព័ន្ធករណីនេះ យោងតាមបណ្តាញសង្គមហ្វេសបុក លោក ស ថេត ស្នងការរាជធានីភ្នំពេញ បានសរសេថា សូមសាធារណជនជ្រាប ក្រោយស៊ីម៉ាក់ពិនិត្យ យ៉ាងយកចិត្តទុកដាក់ លើករណីជនជាតិចិន ដែលគេសង្ស័យយកគ្រាប់បែកកែច្នៃ ទៅដាក់ផ្ទះមិត្តភក្តិនោះ មិនមែនជាគ្រាប់បែកឡើយ ដោយសារពិនិត្យមើល នៅក្នុងបំពង់ទាំងអស់នោះ ឃើញសុទ្ធតែខ្សាច់ មិនមានរំសេវ !!!

ករណីនេះផ្ដើមចេញពីគំនុំ រកស៊ីជាមួយដៃគូរបស់ខ្លួន ជាជនជាតិចិនដូចគ្នា ទើបធ្វើឲ្យជនសង្ស័យ យកគ្រាប់បែកកែច្នៃ មកគំរាមដៃគូជម្លោះរបស់ខ្លួន។

សូមជម្រាបថា ជនសង្ស័យសមត្ថកិច្ចចាប់ខ្លួនខាងលើឈ្មោះ លីវ ជីន LIU JUN ភេទប្រុស អាយុ៣៩ឆ្នាំ កាន់លិខិតឆ្លងដែនលេខ E449081127 ។
តាមការសាកសួរ ជនសង្ស័យ គ្រាន់តែយកវត្ថុទាំងនោះ ដីខ្សាច់ច្រកថង់ រុំជិត បន្លំធ្វើជាគ្រាប់បែកច្នៃ យកមកគំរាមម្ចាស់ហាង ដើម្បីហៅ ឈ្មោះ តឹង ជាជនជាតិចិន ដែលជាគូជម្លោះខ្លួនមកប៉ុណ្ណោះ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កសាងសំណុំរឿង បន្តចាត់ការតាមនីតិវិធី ៕

To Top