នយោបាយ

សម្ដេចតេជោ៖ ក្នុងក្របខណ្ឌក្រសួងការពារជាតិ ថ្នាក់នាយឧត្ដមសេនីយ៍ផ្កាយ៤ នឹងមានតែពីររូបគត់ ក្រៅពីនោះត្រូវស្ម័គ្រចិត្ត ទម្លាក់ដោយខ្លួនឯង

ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ ផុតលេខផ្កាយមាស៥ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងធ្វើការកែទម្រង់ក្រសួងការពារជាតិ ដោយក្នុងក្របខណ្ឌក្រសួង គឺមានតែនាយឧត្ដមសេនីយ៍ផ្កាយមាស៤ តែពីរូបតែប៉ុណ្ណោះ ហើយក្រៅពីនោះត្រូវស្ម័គ្រចិត្ត ទម្លាក់ដោយខ្លួនឯង ។

យោងតាមបណ្ដាញសង្គម ហ្វេសប៊ុករបស់ នាយរងសេនាធិការ ចំរុះអគ្គបញ្ជាការដ្ឋាន នៅថ្ងៃទី២៧ មេសានេះ បានសរសេរបញ្ជាក់ថា “សម្តេចតេជោ ហ៊ុនសែន៖ នាយឧត្តមសេនីយផ្កាយមាស ៤និងមាន ២រូបគត់ សម្រាប់កងទ័ព ក្របខណ្ឌក្រសួងការពារជាតិ ។ 🙏🙏🙏💐💐💐 ក្រៅពីហ្នឹង សូមឲ្យសគ្រ្ម័ចិត្តទម្លាក់ ពី ៤ មកត្រឹម ៣ »២»១ ។
អគ្គនាយកគឺនៅត្រឹម ៣ មេភូមិភាគ នៅត្រឹម២” ។

ថ្នាក់នាយឧត្ដមសេនីយ៍ផ្កាយ៤ ដែលតម្រូវឲ្យមានតែ ពីររូបនៅក្នុងក្របខណ្ឌក្រសួងនោះគឺ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃ កងយោធពលខេមរភូមិន្ទ ៕

To Top