អន្តរជាតិ

Breaking News: កូរ៉េខាងជើង ប្រហារជីវិតមន្រ្តីការ បរទេសខ្លួន ៤នាក់ រឿងធ្វើឱ្យបែកធ្លាយព័ត៌មាន កិច្ចប្រជុំកំពូលជាមួយ អាមេរិក នៅវៀតណាម

បរទេស៖ ប្រទេសកូរ៉េខាងជើង បានប្រហារជីវិត មន្រ្តីការបរទេសរបស់ខ្លួនចំនួន ០៤នាក់ ដោយបាញ់នឹងកាំភ្លើង ចំពោះការធ្វើឱ្យលេចធ្លាយពត៌មានរវាងលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និងលោក គីម ជុងអ៊ុន ដែលបានបរាជ័យក្នុងកិច្ចប្រជុំកំពូលនៅវៀតណាម មុនពេលរឿងបានកើតឡើង។

យោងតាមសារព័ត៌មាន EXPRESS ចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ បានឱ្យដឹងថា រដ្ឋដែលស្ថិតនៅដាច់ឆ្ងាយពីគេមួយនេះ ត្រូវបានរាយការណ៍ថា បានសម្លាប់មន្រ្តីក្រសួងការបរទេសរបស់ខ្លួនចំនួន ០៤ នាក់បន្ទាប់ពីកិច្ចប្រជុំកំពូលចុងក្រោយបំផុតរបស់លោកគីមជុងអ៊ុន និងលោក ត្រាំ ដែលបានប្រព្រឹត្តទៅកាលពីខែកុម្ភៈនៅក្នុងប្រទេសវៀតណាមបានបរាជ័យ។

ក្រុមមន្រ្តីការបរទេសទាំងនោះត្រូវបានគេគិតថា ត្រូវបានសម្លាប់ដោយការបាញ់នឹងកាំភ្លើងនៅក្នុងទីក្រុងព្យុងយ៉ាង កាលពីដើមខែមេសានេះ។ ប៉ុន្តែយោងទៅតាមភ្នាក់ងារជប៉ុន AsiaPress គឺថា ពាក្យចចាមអារ៉ាមបានផ្សាយថា មន្ត្រីទាំងនោះត្រូវបានចោទ ពីការលក់ព័ត៌មានទៅសហរដ្ឋអាមេរិក មុនពេលកិច្ចប្រជុំកំពូល។

មន្រ្តីពាណិជ្ជកម្មនៅប្រទេសសម្ងាត់នេះជឿជាក់ថា ការប្រហារជីវិតមន្រ្តីរបស់ខ្លួននេះ អាចបណ្តាលឱ្យកិច្ចប្រជុំកំពូលនៅហាណូយ បានបរាជ័យ ៕ ប្រែសម្រួលៈ ដើមអម្ពិល

To Top