អន្តរជាតិ

ក្រុមកម្មកររុករក រ៉ែតិចបំផុត ៥៤នាក់ ត្រូវកប់នៅក្នុងហេតុការណ៍គ្រោះបាក់ដី នៅមីយ៉ាន់ម៉ា

មីយ៉ាន់ម៉ា៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះថា យ៉ាងហោចណាស់ ក្រុមកម្មកររ៉ែតិចបំផុត៤នាក់ ប្រឈមនឹងសេចក្តីស្លាប់ ក្រោយពីពួកគេត្រូវកប់ដោយល្បាប់ភក់ ខណៈដែលកំពុងគេងលក់ នៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ។

ប៉ូលិសបាននិយាយថា គ្រោះបាក់ដីហូរច្រោះ បានកើតឡើងនៅរដ្ឋ Kachin ដែលកើតចេញពី “ល្បាប់ភក់នៅក្នុងបឹង” ដែលបានផុសចេញមកលើកន្លែងស្នាក់នៅ របស់ក្រុមកម្មករ ជាមួយនឹងរថយន្តប្រមាណ៤០គ្រឿងផងដែរ ត្រូវកប់នឹងភក់ទាំងនោះ ។

គ្រោះបាក់ដីចូលច្រោះបាន កើតឡើងដោយសារការរុករករ៉ែថ្លើមថ្ម ដែលជាឧស្សាហកម្មមួយ មានច្បាប់ទម្លាប់តិចតួចប៉ុណ្ណោះ ដោយបានសម្លាប់មនុស្សជាច្រើននាក់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ជារៀងរាល់ឆ្នាំ ។

មន្ត្រីក្នុងស្រុកមួយរូបបាននិយាយថា វា “ពិបាកខ្លាំងណាស់ ដើម្បីទាញយកសាកសពជាច្រើន” ហើយមានតែមនុស្ស៣នាក់គត់ដែលបានរកឃើញ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top