សន្តិសុខ និង សង្គម

ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ អ៊ីនសួរ៉ិនស៍ ខេមបូឌា និងធនាគារវឌ្ឍនៈ សហប្រតិបត្តិការ ក្នុងការធានារ៉ាប់រង​ជីវិត

ភ្នំពេញ៖ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា) ម.ក រវាងធនាគារវឌ្ឍនៈ បានសហប្រតិបត្តិការ លើកិច្ចព្រមព្រៀង ធានារ៉ាប់រង និងសម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងការចែកចាយផលិតផល ធានារ៉ាប់រងអាយុជីវិត នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ នៅក្នុងសន្និសីទសារព័ត៌មានមួយ នាសណ្ឋាគារ Rosewood ភ្នំពេញ។

កិច្ចព្រមព្រៀងនៅលើសេវាធានារ៉ាប់រង អនុញ្ញាតឱ្យផលិតផលធានារ៉ាប់រងអាយុជីវិត ឈានមុខគេ របស់ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា) ម.ក នឹងត្រូវបានណែនាំដល់អតិថិជនរបស់ ធនាគារវឌ្ឍនៈ តាមរយៈបណ្តាញដ៏ទូលំទូលាយរបស់ធនាគារផងដែរ។ អតិថិជនរបស់ ធនាគារវឌ្ឍនៈ នឹងទទួលបានអត្ថប្រយោជន៍ ពីអ្នកជំនាញខាងរៀបចំផែនការហិរញ្ញវត្ថុ ដែលជាបុគ្គលិករបស់ក្រុមហ៊ុន Dai-ichi Life (Cambodia) PLC. ដែលមានទីតាំង ស្ថិតនៅសាខាធនាគារវឌ្ឍនៈ។

តាមរយៈកិច្ចសហការនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Dai-ichi Life (Cambodia) PLC. និងធនាគារ វឌ្ឍនៈនឹងបន្តគាំទ្រការអភិវឌ្ឍ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការបង្កើនការយល់ដឹង ជាសាធារណៈ អំពីសារៈសំខាន់នៃការធ្វើផែនការហិរញ្ញវត្ថុរយៈពេលវែងនិងការ ធ្វើឱ្យមានសន្តិភាព ដល់ប្រជាជនកម្ពុជា នៅពេលពួកគេកសាងអនាគតហិរញ្ញវត្ថុ។

សូមជម្រាបថា ធនាគារវឌ្ឍនៈ ជាធនាគារពាណិជ្ជឈានមុខគេមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានអតិថិជនជាច្រើននៅទូទាំងប្រទេស។ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា) ម.ក គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត របស់ជប៉ុនដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា ដែលមានបេសកកម្មចូលរួមចំណែក ក្នុងសង្គម និងសហគមន៍កម្ពុជា តាមរយៈការផ្តល់ជូននូវការ ធានារ៉ាប់រងអាយុជីវិត និងសេវាកម្ម ដែលពាក់ព័ន្ធ។ ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា) ម.ក គឺជាសមាជិករបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ គ្រុប នឹងមានវត្តមាននៅក្បែរ ប្រជាជនកម្ពុជា និងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត៕

Facebook Comments

To Top