ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី ប្ដូរវិធីហាត់ប្រាណ ពីការដើរលើម៉ាស៊ីន និងធាក់កង់ក្នុងបន្ទប់ មកដើរក្នុងសួនដំណាំ ធម្មជាតិ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី២៤ ខែមេសាឆ្នាំ២០១៩នេះ បានប្ដូរវិធីហាត់ប្រាណ ពីការដើរលើម៉ាស៊ីន និងធាក់កង់ក្នុងបន្ទប់ មកដើរក្នុងសួនដំណាំធម្មជាតិ ដែលភរិយា របស់សម្ដេច បានដាំដោយផ្ទាល់ដៃវិញម្ដង។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរក្នុងបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុកថា” ល្ងាចនេះផ្លាស់ វិធីហាត់ប្រាណ ពីការដើរលើម៉ាស៊ីននិងធាក់កង់ក្នុងបន្ទប់ មកដើរតាមធម្មជាតិ នៅខាងក្រៅវិញម្តង។មិនសូវបានដើរ ទេឆ្លៀតពេលមើលផល់ ដំណាំដែលភរិយា ខ្ញុំបានដាំនិងដឹកនាំដាំ” ៕

Facebook Comments

To Top