សន្តិសុខ និង សង្គម

ក្រុមហ៊ុន ធានារ៉ាប់រងជីវិតជប៉ុន បើកសម្ភោធជាផ្លូវការ ដំបូងនៅកម្ពុជា

ភ្នំពេញ៖ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាជនកម្ពុជា ក្នុងការការពារនិងប្រាក់សន្សំរយៈពេលវែង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ គ្រុប នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩​ នាអគារ Vattanac Capital រាជធានីភ្នំពេញ បានប្រកាសបើកសម្ពោធជាផ្លូវការនូវក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា) ម.ក ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ជប៉ុនដំបូងគេ​ នៅព្រះរាជាណាចក្រកម្ពុជា ។

ក្រុមហ៊ុនធានារ៉ាប់រងជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា) ម.ក គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ 100% របស់ក្រុមហ៊ុនដាយ អ៊ិឈិ ឡាយហ្វ៍ ហូលឌីង (“Dai-ichi Life Group”) ដែលមានទីស្នាក់ការនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩០២។ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ គ្រុប (Dai-ichi Life Group) មានប្រតិបត្តិការធានារ៉ាប់រងនៅក្នុងប្រទេសចំនួន៧ គឺនៅប្រទេសជប៉ុន សហរដ្ឋអាមេរិក អូស្ត្រាលី វៀតណាម ឥណ្ឌា ឥណ្ឌូនេស៊ី និងប្រទេសថៃ។ ការបង្កើតក្រុមហ៊ុនធានារ៉ាប់រងជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា) ម.ក គឺជាប្រទេសទី៨ ដែលមានប្រតិបត្តិការធានារ៉ាប់រង អាយុជីវិតរបស់ក្រុមហ៊ុន Dai-ichi Life Group។

សូមជម្រាបថា ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា) ម.ក គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត របស់ជប៉ុនដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា ដែលមានបេសកកម្មចូលរួមចំណែក ក្នុងសង្គម និងសហគមន៍កម្ពុជា តាមរយៈការផ្តល់ជូននូវការ ធានារ៉ាប់រងអាយុជីវិត និងសេវាកម្ម ដែលពាក់ព័ន្ធ។ ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា) ម.ក គឺជាសមាជិករបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ គ្រុប នឹងមានវត្តមាននៅក្បែរ ប្រជាជនកម្ពុជា និងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត៕

Facebook Comments

To Top