អន្តរជាតិ

ទាំងព្រឹកហ្មង! គ្រោះរញ្ជួយដីកម្រិតខ្លាំង ៦,១រ៉ិចទ័រ វាយប្រហារ ភាគខាងកើតប្រទេសឥណ្ឌា

ញ៉ូដេលី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះថា ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដី កម្រិតខ្លាំង៦,១រ៉ិចទ័រ បានកើតឡើងនៅរដ្ឋ Arunachal Pradesh ភាគឦសានប្រទេសឥណ្ឌា នៅព្រឹកថ្ងៃពុធនេះ ។

គ្រោះរញ្ជួយដីបានរញ្ជួយ នៅទីតាំងដែលចម្ងាយប្រមាណ ៤០គីឡូម៉ែត្រ ស្ថិតនៅភាគអាគេ្នយ៏នៃក្រុង Along និងចម្ងាយ ១៨០គីឡូម៉ែត្រភាគនីរតី នៃរដ្ឋធានី Itanagar ។

គ្រោះរញ្ជួយដីបានកើតឡើង នៅវេលាម៉ោង១និង៤៥នាទីព្រឹក ត្រូវនឹងម៉ោង៤និង១៥នាទីម៉ោងនៅសិង្ហបុរី ។

រដ្ឋ Arunachal Pradesh ជារដ្ឋដែលមានពលរដ្ឋតិចបំផុត ប៉ុន្តែនៅតាមលំនៅឋាន មានពលរដ្ឋលើសពី១,២លាននាក់ ។ យោងតាមគេហទ័ព របស់រដ្ឋាភិបាលបានឲ្យដឹងដូច្នេះ ។

ទីភ្នាក់ងារព័ត៌មានរដ្ឋចិនស៊ិនហួ បានចុះផ្សាយថា គ្រោះរញ្ជួយដីបានកើតឡើងនៅតំបន់ទីបេ ដែលជាដែនដីជាប់ព្រំដែន ជាមួយរដ្ឋរបស់ប្រទេសឥណ្ឌា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top