អន្តរជាតិ

លោ គីម ជុងអ៊ុន នឹងជួបលោក ពូទីន នៅប្រទេសរុស្ស៊ី ក្នុងថ្ងៃព្រហស្បតិ៍

បរទេស៖មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នឹងជួបគ្នានៅថ្ងៃព្រហស្បតិ៍ នៅកំពង់ផែ Vladivostok ដើម្បីពិភាក្សាគ្នា អំពីការជាប់គាំងជាអន្តរជាតិ ជុំវិញកម្មវិធីនុយក្លេអ៊ែរបស់ទីក្រុងព្យុងយ៉ាង នេះបើយោងតាមសម្តី មន្ត្រីវិមានក្រឹមឡាំងមួយរូប និយាយប្រាប់ឲ្យដឹង។

ជំនួយការវិមានក្រឹមឡាំង លោក Yuri Ushakov បាននិយាយប្រាប់អ្នកសារព័ត៌មានថា ជំនួបកំពូលនេះ នឹងជាលើកដំបូង រវាងលោក ពូទីន និងមេដឹកនាំកូរ៉េខាងជើង ហើយបញ្ហានុយក្លេអ៊ែនិងវិធីដោះស្រាយវា នឹងជាប្រធានបទដ៏ចម្បង នៅលើរបៀបវារៈនៃជំនួបកំពូលនោះ។

យោងតាមកាសែត រ៉យទ័រ អ្នកវិភាគបាននិយាយថា ដំណើរទស្សនកិច្ចនេះ គឺជាផ្នែកនៃកិច្ចប្រឹងប្រែងរបស់លោក គីម ជុងអ៊ុន ដើម្បីកសាងការគាំទ្របរទេស ក្រោយមានការបរាជ័យ ក្នុងជំនួបកំពូល សហរដ្ឋអាមេរិក-កូរ៉េខាងជើងទីពីរ នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីខែកុម្ភៈ ដោយមានន័យថា គ្មានការបន្ធូរបន្ថយទណ្ឌកម្ម សម្រាប់ប្រទេសកូរ៉េខាងជើងទេ៕ ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top