ព័ត៌មានជាតិ

ចៅសង្កាត់គោករកា ជួបគ្រោះថ្នាក់ចរាចរ បុកពីក្រោយរថយន្តដឹកដី បណ្ដាលបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តហាយឡែនឌឺរ ដែលត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ជាចៅសង្កាត់គោករកា បានបើករថយន្តជ្រុលទៅបុកពីក្រោយ រថយន្តធុនធំដឹកដី បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់ នៅវេលាម៉ោង២រសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅ ភូមិអន្លង់ក្ងាន សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តចៅសង្កាត់គោករកា ម៉ាកហាយឡែនឌឺរ ពាក់ស្លាកលេខភ្នំពេញ 2Y-2249 បានបុកជាមួយរថយន្តធុនធំដឹកដីចង្កូតស្តាំ PP-2236 បណ្តាលឲ្យរថយន្តខ្ទេចផ្នែកខាងមុខ គៀបជាប់អ្នកបើកបរ តែត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយអន្តរាគមន៍ យកជនរងគ្រោះចេញដឹក យកទៅសង្គ្រោះភ្លាមៗតែម្តង។ ចំណែកម្ចាស់រថយន្តធុនធំ រត់គេចខ្លួនបាត់ពីកន្លែងកើតេហតុ៕

Facebook Comments

To Top