អន្តរជាតិ

ម៉ាឡេស៊ីបានចរចាឡើងវិញ ជាមួយចិន និងកំពុងលើកកម្ពស់គម្រោង ផ្លូវ និងខ្សែក្រវ៉ាត់

បរទេស៖ នៅក្នុងបទសម្ភាសន៍ ជាមួយកាសែត South China Morning Post កាលពីថ្ងៃទី២១ ខែមេសា រដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ី លោក Saifuddin Abdullah បានច្រានចោលទស្សនៈដែលថា រដ្ឋាភិបាលរបស់លោក មានភាពស្ទាក់ស្ទើរ ក្នុងការផ្តល់ភ្លើងបៃតង ទៅលើការបន្ត នៃគម្រោងផ្លូវដែក East Coast Railway (ECRL) និងទីក្រុង Bandar ម៉ាឡេស៊ី។

យោងតាមសារព័ត៌មាន Biendong.Net ចេញផ្សាយកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ បានឱ្យដឹងថា ផ្ទុយទៅវិញលោក Saifuddin បានអះអាងថា សកម្មភាពរបស់លោកនាយករដ្ឋមន្ដ្រី Mahathir Mohamad គឺដើម្បីធានាថា ប្រទេសទាំងពីរ នឹងចូលរួមវេទិកាផ្លូវមួយ ខ្សែក្រវ៉ាត់មួយ នៅសប្តាហ៍នេះជាមួយនឹងស្មារតីថ្មីមួយ។

គណបក្សប្រឆាំងម៉ាឡេស៊ី ដែលដឹកនាំដោយ អតីតនាយករដ្ឋមន្ត្រីលោក ណាជីប រ៉ាហ្សាក់ បាននិយាយថា រដ្ឋាភិបាលបច្ចុប្បន្ន ត្រូវតែធ្វើឱ្យគម្រោងទាំងពីរនេះ ងើបឡើងវិញ តាមមធ្យោបាយស្ទាក់ស្ទើរ ដើម្បីចៀសវាងផលវិបាក ផ្នែកការទូតពីទីក្រុងប៉េកាំង។

នៅថ្ងៃទី ១២ ខែមេសា រដ្ឋាភិបាលម៉ាឡេស៊ី បានប្រកាសពីការបន្ត នៃគម្រោង ECRL បន្ទាប់ពីមានភាពស្ងប់ស្ងាត់ យូរមកហើយ ចាប់ពីខែឧសភាឆ្នាំមុន នៅពេលដែលចិន បានយល់ព្រមបង្កើនដើមទុន និងកាត់បន្ថយជិតមួយភាគបី នៃការចំណាយរបស់ម៉ាឡេស៊ី។ គម្រោងនេះត្រូវបានគេនិយាយថា មានតម្លៃសរុប ១៤០ពាន់លានរីងហ្គីត ស្មើនឹង ៣៤ពាន់លានដុល្លារ ។

ការពិភាក្សាបានបន្ត អស់រយៈពេលជាច្រើនខែមកហើយ ប៉ុន្តែវាហាក់ដូចជាកើនឡើងលឿន មុនពេលវេទិកាផ្លូវខ្សែក្រវ៉ាត់ ត្រូវគេរំពឹងថានឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ២៥-២៧ ខែមេសា។ លោកនាយករដ្ឋមន្រ្តី ម៉ាឡេស៊ី Mahathir គឺជាមេដឹកនាំម្នាក់ ក្នុងចំណោមមេដឹកនាំពិភពលោក ចំនួន ៣៧នាក់ ដែលបានជ្រើសរើស យកទីតាំងសន្តិភាព ជាមួយក្រុងប៉េកាំង។ លោក Saifuddin បានឱ្យដឹងថា ភាគីទាំងពីរ ចង់ឱ្យមានកិច្ចព្រមព្រៀងជាមុន ដើម្បីធ្វើឱ្យវេទិកាកាន់តែងាយស្រួល។

រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីរូបន ជឿជាក់ថា ប្រទេសចិននឹងធ្វើឱ្យមានការរំភើប ជាពិសេសចំពោះការសម្រេចចិត្ត របស់រដ្ឋាភិបាលលោក Mahathir ដើម្បីបន្តគម្រោង ECRL ពីព្រោះវាជាការងារមួយ ដែលទីក្រុងប៉េកាំងចាត់ទុកថា ជាផ្នែកមួយដ៏សំខាន់ នៃគំនិតផ្តួចផ្តើម “ផ្លូវ និងខ្សែក្រវ៉ាត់” ។

ជាមួយគ្នានេះដែរលោក Saifuddin ក៏បានកោតសរសើរផងដែរ ដល់ការយល់ដឹងរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង អំពីបញ្ហាដែលប្រទេសម៉ាឡេស៊ី កំពុងប្រឈមដែលជាបំណុល ដែលគេរំពឹងថា នឹងចរចាឡើងវិញដើម្បីឱ្យគេ អាចបន្តគម្រោងមួយចំនួនបាន។

ក្រោមកិច្ចព្រមព្រៀងថ្មីនេះ គម្រោង ECRL ដែលបង្កើតឡើង ដោយក្រុមហ៊ុនសាងសង់ទំនាក់ទំនងចិន (CCCC) នឹងចំណាយត្រឹមតែ ៤៤ពាន់លានរីងហ្គីត ជំនួសឱ្យដើម ៦៥,៥ពាន់លានរីងហ្គីតប៉ុណ្ណោះ។ CCCC នឹងជួយរក្សា និងដំណើរការប្រតិបត្តិការផ្លូវដែក ប្រវែង ៦៤០គីឡូម៉ែត្រ នៅពេលបើកដំណើរការនៅឆ្នាំ ២០២៦ ។

នាយករដ្ឋមន្រ្តីវ័យ ៩៣ឆ្នាំរបស់ប្រទេសម៉ាឡេស៊ី ក៏បានបញ្ជាឱ្យចាប់ផ្តើមគម្រោងនេះឡើងវិញ បន្ទាប់ពីមានការស្ទាក់ស្ទើរជិត ១០ខែដោយសង្ឃឹមថា នឹងទទួលប្រយោជន៍ ដើម្បីបង្កើនការនាំចេញប្រេងដូង ទៅប្រទេសចិន។

ប្រទេសចិន ដែលជាប្រទេសទិញ ប្រេងដូងម៉ាឡេស៊ីធំបំផុត បានបង្កើនកម្រិតនៃការនាំចូលរបស់ខ្លួន ចាប់តាំងពីសហភាពអឺរ៉ុប បានបញ្ឈប់ការចាត់ទុកវាជាជីវឥន្ធនៈ។

ទោះជាយ៉ាងណាក៏ដោយ Saifuddin មិនបានឆ្លើយតបនឹងសំណួរ ថាតើរដ្ឋាភិបាលម៉ាឡេស៊ី បានបន្តកិច្ចព្រមព្រៀង ECRL និង Bandar ម៉ាឡេស៊ី ជាថ្នូរនឹងការលក់ប្រេងដូង ទៅកាន់ប្រទេសចិន ឬយ៉ាងណានោះទេ។

ជាការឆ្លើយតបលោក Saifuddin បានថ្លែងថា រដ្ឋាភិបាលទីក្រុងប៉េកាំង បានសន្យាទិញទំនិញបន្ថែមទៀត ចាប់តាំងពីលោក Mahathir បានជួបលោកស៊ី ជីនពីងកាលពីខែសីហាឆ្នាំមុន។ លោកបានទទួលស្គាល់ថា ភាគីទាំងពីរបានកែសម្រួល គោលជំហររបស់ខ្លួន ដើម្បីបំពេញឱ្យបានល្អប្រសើរ។

លោក Saifuddin បាននិយាយថា យោងតាមបទពិសោធរបស់ម៉ាឡេស៊ី ប្រតិបត្តិការ “ផ្លូវ និងខ្សែក្រវ៉ាត់” ត្រូវមានតម្លាភាព ស្របតាមច្បាប់។ ទាំងអ្នកផ្តល់ប្រាក់កម្ចី និងអ្នកខ្ចី ត្រូវទទួលខុសត្រូវ ក្នុងការធានាលទ្ធភាពនៃគម្រោង៕
ប្រែសម្រួលៈ ដើមអម្ពិល

Facebook Comments

To Top