អន្តរជាតិ

កូរ៉េខាងត្បូង គ្រោងចាយលុយជាង ៦០លានដុល្លារ លើវិស័យឧស្សាហកម្ម

សេអ៊ូល៖ ក្រសួងឧស្សាហកម្ម របស់កូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃពុធនេះថា ខ្លួននឹងចំណាយថវិកាចំនួន ៧០លានវ៉ុនស្មើនឹង (៦១ លានដុល្លារអាមេរិក) ដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែង របស់ក្រុមហ៊ុនដឹកជញ្ជូនក្នុងតំបន់ ដើម្បីងើបឡើងវិញ ពីការធ្លាក់ចុះនៃវិស័យឧស្សាហកម្ម នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩។

ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល បានឲ្យដឹងថា ការចំណាយដែលបានកំណត់ថ្មីនេះ នឹងផ្តោតសំខាន់លើការ ជួយក្រុមហ៊ុនកប៉ាល់ក្នុងតំបន់ ចូលទៅក្នុងទីផ្សារ សម្រាប់នាវា ដែលមានបរិស្ថានដូចជា នាវាដឹកឧស្ម័នធម្មជាតិ។

វិធានការគាំទ្រចុងក្រោយបំផុត គឺជាការតាមដានទៅលើកញ្ចប់នៃជំហាន ដែលបានដាក់បង្ហាញ កាលពីខែវិច្ឆិកា ឆ្នាំមុន ដែលចំណុចកណ្តាលរបស់ខ្លួន គឺដើម្បីបង្កើតមូលនិធិចំនួន ១,៧ ពាន់ពាន់លានវ៉ុន ដើម្បីគាំទ្រដល់ក្រុមអ្នកសាងសង់នាវា និងដើម្បីវិនិយោគ ២,៨ សែនកោដិវ៉ុននៅឆ្នាំ២០២៥ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ សម្រាប់នាវា ដែលប្រើប្រាស់ថាមពល LNG ។

កាលពីខែវិច្ឆិកា រដ្ឋាភិបាលបានឱ្យដឹងថា រួមជាមួយនឹងក្រុមហ៊ុនដឹកជញ្ជូនក្នុងស្រុក ក្រុមហ៊ុននេះមានផែនការ ដាក់ការបញ្ជាទិញសម្រាប់កប៉ាល់ ដឹកទំនិញធុនស្រាលចំនួន ១៤០ គ្រឿង នៅឆ្នាំ២០២៥៕
ដោយ៖ ឈូក បូរ៉ា

Facebook Comments

To Top