នយោបាយ

អតីតមន្រ្តីជាន់ខ្ពស់ បក្សប្រឆាំងលោក រៀល ខេមរិន្រ្ទ បង្កើតបក្សថ្មីឈ្មោះ ខ្មែរអភិរក្សនិយម

ភ្នំពេញ៖ ក្រសួងមហាផ្ទៃនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ បានសម្រេចអនុញាតឱ្យលោក រៀល ខេមរិន្រ្ទ អតីតមន្រ្តីជាន់ខ្ពស់ គណបក្សប្រឆាំង បង្កើតគណបក្សខ្មែរអភិរក្សនិយម ប៉ុន្តែដើម្បីទទួល បាននូវសុពលភាព និងអាចធ្វើសកម្មភាព ស្របតាមច្បាប់ ស្តីពីគណបក្សនយោបាយ គណបក្សនេះត្រូវស្នើ សុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ជាមុនសិន។

សូមរំលឹកថាកាលពីថ្ងៃទី២៦ខែមីនា ឆ្នាំ២០១៩ក្រសួងមហាផ្ទៃ បានបដិសេធសំណើរសុំបង្កើត គណបក្សចក្រភពខ្មែរ របស់លោក រៀល ខេមរិន្រ្ទដោយសារឈ្មោះ ចក្រភពខ្មែរ គឺជាអតីតឈ្មោះប្រវត្តិសាស្រ្ត របស់ប្រទេសកម្ពុជា។

គួរបញ្ជាក់ថាលោក រៀល ខេមរិន្ទ្រអតីតតំណាងរាស្រ្ត អតីតគណបក្សសង្រ្គោះជាតិ ដែលត្រូវបានហាមឃាត់ មិនឲ្យធ្វើសកម្មភាពនយោបាយ រយៈពេល៥ឆ្នាំត្រូវបានសម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីផ្តល់នីតិសម្បទា ឡើងវិញ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ៕

Facebook Comments

To Top