សុខភាព

អាការៈពិបាកដកដង្ហើម គឺជាសញ្ញានៃបញ្ហា សុខភាពធ្ងន់ធ្ងរ

ដង្ហក់ ឬការមានអារម្មរណ៍ថា ដូចជា ដកដង្ហើមមិនបានគ្រប់គ្រាន់ ដែលពាក្យបច្ចេកទេសវេជ្ជសាស្ត្រ គឺ Dyspnea ដែលវាទំនងជាមានសភាពផ្សេងៗគ្នា ទៅតាមមនុស្សម្នាក់ៗ ដែលពេលខ្លះ វាត្រូវបានគេពណ៌នាថា ដូចជាការតឹងទ្រូង ឬមានអារម្មណ៍ថា ថប់ដង្ហើម។

ដោយអាស្រ័យលើ មូលហេតុអ្នកអាចជួបប្រទះ ការពិបាកដកដង្ហើមម្តងម្កាល ឬអាចកើតម្តងហើយម្តងទៀត។

ជួនកាល ការធ្វើលំហាត់ប្រាណខ្លាំងពេក ការកើនឡើងសីតុណ្ហភាព ការធាត់ពេក ឬការនៅក្នុងរយៈកម្ពស់ មួយខ្ពស់ពេកទាំងអស់នេះ អាចបណ្តាលឲ្យអ្នក ពិបាកដកដង្ហើមផងដែរ ចំពោះមនុស្សដែល មានសុខភាពល្អ។

ក្រៅពីឧទាហរណ៍ទាំងនេះ ការពិបាកដកដង្ហើម ទំនងជាសញ្ញានៃបញ្ហាសុខភាពណាមួយ។ ប្រសិនបើអ្នកមាន ការពិបាកដកដង្ហើម ដែលមិនអាចពន្យល់បាន ជាពិសេសប្រសិនបើវា ស្រាប់តែមានភាពធ្ងន់ធ្ងរភ្លាមៗ សូមជួបគ្រូពេទ្យរបស់អ្នកឲ្យ បានឆាប់តាមដែលអាចធ្វើទៅបាន។

ស្វែងរកការសង្គ្រោះបន្ទាន់ ប្រសិនបើអ្នកធ្លាប់មាន ការពិបាកដកដង្ហើមធ្ងន់ធ្ងរ ដែលស្រាប់តែកើតមានភ្លាមៗ ហើយប៉ះពាល់ដល់សមត្ថភាព ក្នុងការរស់នៅរបស់អ្នក។

ចូរស្វែងរកការព្យាបាលសង្គ្រោះបន្ទាន់ ប្រសិនបើការពិបាក ដកដង្ហើមរបស់អ្នក គឺត្រូវបានអមដោយការឈឺទ្រូង ដួលសន្លប់ ឬចង្អោរ ដែលទាំងនេះអាចជា សញ្ញានៃការគាំងបេះដូង ឬអាចជាការស្ទះ សរសៃឈាមសួតជាដើម ៕

ប្រភព៖ Health.com.kh

To Top