សេដ្ឋកិច្ច & អចលនទ្រព្យ

ព្រែកជីកក្រា ប្រវែងជាង ១២០គីឡូម៉ែត្ ររបស់ថៃ រំពឹងរកចំណូលបានជាង ៤លានដុល្លារក្នុងមួយថ្ងៃ ពីការបើកឲ្យកប៉ាល់ធំៗឆ្លងកាត់

បន្ទាប់ពីមានការប្រជុំពិភាក្សា សម្រេចជាច្រើនលើក និងអស់រយៈពេលជាច្រើនឆ្នាំ មកហើយម្យ៉ាងដោយមាន ការគាំទ្រមតិពីប្រជាជនថៃ ភាគច្រើនជាលទ្ធផល ព្រែកជីកសិប្បនិមិត្ត ឬដែលគេហៅថាព្រែកជីកក្រា ជាផ្លូវទឹកសិប្បនិមិត្តសម្រាប់ ឲ្យនាវាដឹកទំនិញធំៗ អាចធ្វើចរាចរណ៍ឆ្លងកាត់បាន អាចនឹងត្រូវកសាងក្នុងពេលឆាប់ៗ ដោយមានការគាំទ្រពី គោលនយោបាយអន្តរជាតិ របស់មហាយក្សចិនហៅថា One Belt, One Road។

គេរំពឹងថា​ព្រែកជីមួយនេះ នឹងរំពឹងរកចំណូលប្រចាំថ្ងៃ បានមិនតិចជាង​ ៤លានដុល្លារ ទ្បើយក្នុងមួយថ្ងៃ ។​ តាមប្រសាសន៍របស់ លោក​ឧត្តមសេនីយ​ Pongthep Thesprateep ដែលលោកជាអគ្គនាយក នៃព្រែកជីក្រ​បានឲ្យដឹងថា​ព្រែកជីកមួយនេះនឹងធ្វើ ឲ្យការដឹកជញ្ជូនតាមកប៉ាល់ របស់ពិភពលោកមានការផ្លាស់ប្តូរ ច្រើន​ហើយ​ប្រទេស​ជាច្រើន រួមទាំងកម្ពុជា​ផងនឹងចំណេញដោយសារ ព្រែកជីកក្រានេះ។

លោក Pongthep ដដែលបានរំពឹងថា​ គំនិតធ្វើព្រែកជីកដែលបានគិត ចង់ធ្វើតាំងពីជិត ៣៥០ឆ្នាំមកហើយ​ នេះ​នឹងចេញជាផ្លូវការ​នាពេលខាងមុខ។​

តាមរបាយការណ៍បន្ថែម ចេញផ្សាយពីព័ត៌មាននានា បានឲ្យដឹងថា ព្រែកជីកក្រានេះអាចនឹងត្រូវ ចំណាយថវិកាក្នុងការសាងសង់ប្រមាណ ២៨ពាន់លានដុល្លារអាមេរិក និងត្រូវចំណាយពេល ១០ឆ្នាំ ដើម្បីធ្វើការសាងសង់ ។ ចំណែកទំហំនៃព្រែកជីកនេះ​ ត្រូវបានគេបង្ហើបថា មានជម្រៅ ២៥ម៉ែត្រ ទទឹង៤០០ម៉ែត្រ និងមានចំងាយ ១២០គីឡូម៉ែត្រ ដែលត្រូវបានគេចាត់ទុកថា ជាសំណង់ដ៏មហិមា របស់ពិភពលោក។

ប្រសិនបើគម្រោងផ្លូវទឹក សិប្បនិមិត្តរបស់ថៃមួយនេះ អាចលេចចេញជារូបរាងឡើង មែននោះព្រែកជីក្រា នឹងក្លាយជាព្រែកជីធំបំផុត លើសព្រែកជីកប៉ាណាម៉ា ព្រែកជីកស៊ុយអេត និងព្រែកជីកនានា នៅលើសកលលោក ។ លើសពីនេះទៅទៀត បន្ទាប់ពីព្រែកក្រាត្រូវបាន សាងសង់រួចរាល់នោះ ការធ្វើដំណើរតាមផ្លូវទឹក ការដឹកទំនិញ និងការធ្វើការដំណើរតាមផ្លូវទឹក នឹងកាន់តែមានភាពងាយស្រួល និងចំណេញពេលវេលា ជាច្រើនពីប្រព័ន្ធ ផ្លូវទឹកពង្រាងមួយនេះ ។ ម្យ៉ាងវិញទៀតការ ដឹកទំនិញផ្សេងៗមកពីប៉ែកអឺរ៉ុប និងអាព្រិកមកតំបន់អាស៊ី និងគោលដៅផ្សេងទៀត ក៏នឹងអាចកាត់បន្ថយ ការចំណាយផ្សេងៗបាន មួយកម្រិតថែមទៀត ដែលអាចធ្វើឲ្យតម្លៃទំនិញ មានតម្លៃថោកទៅតាមនោះដែរ។

គួរជម្រាបជូនថាប្រព័ន្ធផ្លូវទឹក ដែលប្រទេសថៃកំពុង ធ្វើការសិក្សានេះគឺឆ្លងកាត់ ពីសមុទ្រថៃទៅសមុទ្រអាន់ដាម៉ាន់ មានចម្ងាយប្រមាណជាង ១២០គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តស៉ូរ៉ាត់ថានី។ បើគម្រោងមួយនេះត្រូវ ចេញជារូបរាងឡើងមែនប្រទេសថៃ នឹងទទួលបានអត្ថប្រយោជន៍ យ៉ាងមហាសាលពី បណ្តាញផ្លូវទឹកមួយនេះ ជាពិសេសថៃនឹងអាចទាក់ទាញ ការដឹកជញ្ជូនតាមផ្លូវទឹកពី ប្រទេសសឹង្ហបុរីបានយ៉ាងច្រើន។ មិនតែប៉ុណ្ណោះគម្រោង ផ្លូវទឹកសម្រាប់ឲ្យនាវាដឹក ទំនិញធំៗឆ្លងកាត់មួយនេះ មានការគាំទ្រយ៉ាងពេញទំហឹង ពីមហាយក្សចិនព្រោះ គម្រោងនេះស្ថិតនៅក្នុង កម្មវិធីអភិវឌ្ឍ One Belt, One Road ហើយនិងផ្តល់ផលប្រយោជន៍ យ៉ាងច្រើនដល់សេដ្ឋកិច្ច ប្រទេសចិនផងដែរ។

គួរបញ្ជាក់ផងដែរថា សព្វថ្ងៃការធ្វើដំណើរតាមផ្លូវទឹក និងការដឹកទំនិញកប៉ាល់ធំៗ ត្រូវឆ្លងកាត់តាមកំពង់ផែ របស់ប្រទេសឹង្ហបុរី ដែលជាផ្លូវទឹក និងកំពង់ផែមានភាពមមាញឹកខ្លាំង ហើយត្រូវចំណាយពេលយូរ ក្នុងការធ្វើដំណើរ និងថវិកាច្រើនជាង ៕

ប្រភព៖ www.business-cambodia.com

To Top