ព័ត៌មានជាតិ

ចាប់ពីម៉ោង១០យប់នេះ ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត នឹងត្រូវបិទចរាច របណ្ដោះអាសន្ន

បន្ទាយមានជ័យ៖ កំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ជាប់ព្រំដែនគ្នា រវាងច្រកអន្តរជាតិ ខ្លងលឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ នឹងត្រូវបិទចរាចរបណ្តោះអាសន្ន ចាប់ពីម៉ោង២២និង០០នាទីយប់ ថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០១៩នេះតទៅ។

ការបិទចរាចរណ៍បណ្តោះអាសន្ននេះ ដើម្បីសម្រួលនិងទប់ស្កាត់ការកកស្ទះចរាចរណ៍ អំឡុងពេលដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងលោក ប្រាយុទ្ធ ចាន់អូចារ នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃអញ្ជើញប្រារព្ធពិធី តភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ថៃ ច្រកស្ទឹងបត់-ណងអៀន និងពិធីប្រគល់ទទួលក្បាលរថភ្លើងពីភាគីថៃ។

យោងតាមសេចក្តីជូនដំណឹង របស់ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីស្ថានីយរថភ្លើង និងច្រកអន្តរជាតិប៉ោយប៉ែត ច្រកអន្តរជាតិ ខ្លងលឹក ស្រុកអារញ្ញ័ ខេត្តស្រះកែវ ត្រូវបិទផ្អាកចរាចរណ៍បណ្តោះអាសន្ន ចាប់ពីវេលាម៉ោង២២និង០០នាទីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី២២ ខែមេសា លុះកម្មវិធីសម្ពោធបើកការដ្ឋានសាងសង់ ត្រូវបានបញ្ចប់។

ចំពោះរថយន្តដឹកអ្នកដំណើរ រថយន្តដឹកទំនិញធុនតូច ធំ រទេះដឹកទំនិញគ្រប់ប្រភេទ មិនត្រូវបានអនុញាតិឲ្យដឹកជញ្ជូននិងធ្វើចរាចរចេញចូល ប្រទេសថៃ និងកម្ពុជា តាមច្រកអន្តរជាតិប៉ោយប៉ែតនោះទេ។ នៅពេលកម្មវិធីចប់សព្វគ្រប់ទើបអាជ្ញាធរ នៃប្រទេសទាំងពីរបើក ឲ្យធ្វើចរាចរវិញ។ អាស្រ័យ ដូចជូនដំណឹងខាងលើ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់យោគយល់ និងអធ្យាស្រ័យ៕ដោយ ប៊ុន សំណាង

Facebook Comments

To Top