សន្តិសុខ និង សង្គម

ទាស់សម្ដីគ្នាបន្តិចបន្តួចជនកំណាចម្នាក់ ទាញកាំបិតប៉័ងតោកាប់ សម្លាប់ស្រ្តី២នាក់ បងប្អួនយ៉ាង សាហាវព្រៃផ្សៃ

សៀមរាប ៖ ទាស់សំដីគ្នារឿងជីកដីដាក់ ដាំបង្គោលធ្វើបន្ទប់ទឹកនៅមុខផ្ទះ ជនកំណាចម្នាក់យកកាំបិតប៉័ងតោ ដេញកាប់សម្លាប់យ៉ាងសាហាវព្រៃផ្សៃ ទៅលើស្រ្តី២នាក់បងប្អូនជាច្រើនកាំបិតបណ្តាលស្លាប់ ដេកដួលភ្លាមៗក្នុងថ្លុកឈាម ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីឃាតកម្មនេះបានកើតឡើងនៅវេលាម៉ោង ប្រមាណ៥ល្ងាច ថ្ងៃទី ២០ ខែ មេសា ២០១៩ ស្ថិតនៅភូមិដំរីកូន ឃុំពពេល ស្រុកសូត្រនិគម ខេត្តសៀមរាប ។ ក្រោយកើតហេតុជនសង្ស័យត្រូវ សមត្ថកិច្ចព័ទ្ធចាប់ខ្លួនបានភ្លាមៗ ។ តាមសមត្ថកិច្ចបានបន្តឲ្យដឹងថាជន រងគ្រោះ ទី១-មានឈ្មោះ វ៉ូ ខឹម ភេទស្រី អាយុ ៤៩ ឆ្នាំ មានទីលំនៅ ភូមិ-ឃុំកើតហេតុ កាប់ត្រូវថតថ្គាម ខាងឆ្វេង ១កាំបិត -កញ្ចឹងក១កាំបិត ជនរងគ្រោះទី២-មានឈ្មោះ វ៉ូ ឃុត ភេទស្រី អាយុ ៤២ ឆ្នាំ (ជាប្អូនស្រីបង្កើត)មានទីលំនៅភូមិឃុំកើតហេតុ កាប់ត្រូវចំថ្គាមខាងឆ្វេង២កាំបិត លើត្រចៀក១កាំបិត បំពង់ក១កាំបិត ត្រចៀក ១កាំបិត។

បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ចូនជនសង្ស័យទៅតុលាការ ឯសាកសពត្រូវបានប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ តាំង ហូរ

Facebook Comments

To Top