អន្តរជាតិ

តុលាការប៉េរូ បង្គាប់ឲ្យចាប់ អតីតប្រធានាធិបតី ដាក់ពន្ធនាគារ

លីម៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩នេះថា តុលាការប៉េរូ បានបង្គាប់ឲ្យដាក់ពន្ធនាគាររយៈពេល៣៦ខែ ដល់លោក Pedro Pablo Kuczynski អតីតប្រធានាធិបតី កាលពីថ្ងៃសុក្រ ខណៈក្រុមអាជ្ញាធរ បានធ្វើការស៊ើបអង្កេតទៅលើការសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងករណីពុករលួយ ។

អាជ្ញាធររបស់ប៉េរូ បានវិនិច្ឆ័យយ៉ាងល្អិតល្អន់បំផុត ដោយបានឲ្យដឹងនៅលើបណ្តាលសង្គម Twitter របស់ខ្លួនថា លោក Kuczynski បច្ចុប្បន្ននេះ ត្រូវបានឃុំខ្លួនអស់រយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ខែមេសា “កំពុងស្ថិតក្នុងការស៊ើបអង្កេតក្នុងរឿងលាងលុយកខ្វក់… ហើយមានចំណែកផងដែរជាមួយអង្គការឧក្រិដ្ឋកម្ម” ។

កាលពីសប្តាហ៍មុន លោក Kuczynski ត្រូវបានចាប់ខ្លួន នៅក្នុងអំឡុងពេលបន្តការស៊ើបអង្កេតទៅលើករណីពុករលួយរបស់ក្រុមហ៊ុនសំណង់យក្សរបស់ប្រទេសប្រេស៊ីល ឈ្មោះ Odebrecht ហើយបានដាក់ការសង្ស័យថា មានការស៊ូកប៉ាន់ជាមួយមន្ត្រីរដ្ឋាភិបាល ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top