សន្តិសុខ និង សង្គម

សំបកកេស ១ផ្ទាំង អាចមានតម្លៃស្មើនឹងម៉ូតូ ZOOMER X ១ គ្រឿង ពី ភេសជ្ជៈប៉ូវកម្លាំង វើក ទឹកក្រូចអាយស៍ ទឹកផ្លែឈើជូប ឬ ទឹកបរិសុទ្ធកម្ពុជា បើអ្នកគ្រាន់តែ កាត់ ហើយបំពេញ ឈ្មោះបានត្រឹមត្រូវ

ភ្នំពេញ៖ បន្ទាប់ពីរយៈពេលជាង ១ខែ ដែលភេសជ្ជៈប៉ូវកម្លាំង វើក ទឹកក្រូច អាយស៍ ទឹកផ្លែឈើជូប រួមជាមួយទឹកបរិសុទ្ធកម្ពុជា បានផ្តល់ជូននូវកម្មវិធី ប្រូម៉ូសិនពិសេស របស់ខ្លួនសម្រាប់អ្នកលក់បន្ត និង អតិថិជនដែលទិញទាំងកេសៗសម្រាប់ពិសាជា ប្រចាំ ដោយមានឱកាសឈ្នះ រង្វាន់ធំម៉ូតូ ZOOMER X ជារៀងរាល់ខែនោះ ឥឡូវ នេះ ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស ដែលជាម្ចាស់ផលិតផល ដែលមានគុណភាព ល្អបំផុត ខាងលើបានប្រកាសធ្វើការចាប់រង្វាន់ ជាលើកដំបូង នៅថ្ងៃទី ២៦ ខែមេសា ខាងមុខ នេះហើយ សម្រាប់អ្នក ដែលបានកាត់សំបកកេស ភេសជ្ជៈខាងលើ ហើយបំពេញ ឈ្មោះ ដាក់ក្នុងធុងឆ្នោត នៅតាមហាង ឬ តូបលក់ចាប់ហួយនានាទូ ទាំងព្រះរាជា ណាចក្រកម្ពុជា កន្លងមក។

ការចាប់រង្វាន់នេះនឹងធ្វើឡើយដោយសុក្រិតបំផុតនៅក្នុងកម្មវិធីប្រគុំតន្ត្រី ភេសជ្ជៈប៉ូវកម្លាំង វើក ដែលផ្សាយបន្តផ្ទាល់តាមរយៈទូរទស្សន៍ហង្សមាសអេជឌី ចាប់ពីម៉ោង ៦ ទៅដល់ ៨ល្ងាច ថ្ងៃសុក្រខាងមុខនេះ ហើយចំនួនរង្វាន់ម៉ូតូដែល ត្រូវចាប់នេះមានរហូតទៅដល់ ៥០ គ្រឿឯណោះ។

លោកស្រី គង់ កុសល នាយកគ្រប់គ្រងទីផ្សារ ផលិតផលខាងលើបានបញ្ជាក់អោយ ដឹងផងដែរថា “កម្មវិធីកាត់សំបកកេស ឈ្នះរង្វាន់ម៉ូតូ ZOOMER X ៣០០គ្រឿង នេះបានចាប់ផ្តើម តាំងពីថ្ងៃទី ១៥ ខែមិនា ឆ្នាំ ២០១៩ មកម្លេះ ហើយការផ្តល់ជូននេះ នឹងមានរយៈពេល ៦ខែ ពេញរហូតដល់ខែកញ្ញា ឆ្នាំ ២០១៩ ឯណោះ ដោយក្នុង ១ខែ យើងនឹងធ្វើការចាប់រង្វាន់ធំម៉ូតូ ZOOMER X ចំនួន ៥០គ្រឿង សម្រាប់អ្នក លក់បន្ត ឬ អតិថិជនដែលទិញទាំងកេសៗសម្រាប់ពិសាប្រចាំថ្ងៃ និង កម្មវិធីជប់លាង ផ្សេងៗរបស់ពួកគេ។”

លោកស្រីក៏បានផ្តាំផ្ញើរអោយអតិថិជនដែលបានដាក់សំបកកេសចូលក្នុងធុងឆ្នោត ទាំងអស់ រង់ចាំធ្វើការផ្ទៀងឈ្មោះរបស់ខ្លួនពេលប្រកាសលទ្ធផលនៅថ្ងៃបរិច្ឆេទក្នុង កម្មវិធី និង ទូរទស្សន៍ហង្សមាសខាងលើផងដែរ ហើយអ្នកឈ្នះរង្វាន់ទាំងអស់ទំនាក់ទំនងបើករង្វាន់ តាមរយៈភ្នាក់ងារសេវាកម្មអតិថិជនទូរស័ព្ទលេខ ០៦១/០៦៧/០៦៩ ៩០២ ៩០២។
សូមបញ្ជាក់បញ្ជីឈ្មោះលទ្ធផលអ្នកឈ្នះរង្វាន់ ខាងលើក៏នឹងមានការប្រកាស នៅលើទំព័រហ្វេសប៊ុករបស់ ភេសជ្ជៈនីមួយៗ រួមជាមួយសារពត៌មានអនឡាញ FreshNews, KBN, ដើមអម្ពិល, ថ្មីថ្មី និង កម្ពុជាថ្មីផងដែរ នៅ២ថ្ងៃបន្ទាប់ពីកម្មវិធីទូរទស្សន៍៕

To Top