ព័ត៌មានជាតិ

លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា និងមន្ត្រីជាន់ខ្ពស់ ផ្សេងទៀតទ ស្សនកិច្ច រមណីយ៍ដ្ឋាន ម៉ាហ្វីយ៉ា

ខេត្តព្រះសីហនុ៖លោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយ៌កម្មនិងសំណង់ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងលោកអ៊ុក សាវុធ អគ្គព្រះរាជអាជ្ញា អមសាលាឧទ្ធរណ៍ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩នេះ បានអញ្ជើញធ្វើទស្សនកិច្ច ទៅកាន់ រមណីយ៍ដ្ឋានម៉ាហ្វីយ៉ា រីសត ឆ្នេរឋានសួគ៌ កោះរ៉ុង។

លោកឧកញ៉ាទៀ វិចិត្រ ក្នុងនាម ប្រតិបត្តិករវិសយ័ ឯកជន ម្ចាស់រមណីយ៍ដ្ឋានម៉ាហ្វីយ៉ា រីសត ឆ្នេរឋានសួគ៌ កោះរ៉ុង មានបានសម្តែងនូវមោទកភាព ចំពោះវត្តមានលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៌ដែលអញ្ជើញ មកទស្សនកិច្ចពិនិត្យ ហេដ្ឋារចនាសម្ពន្ធ័ផ្សេងៗបំរើឲ្យវិសយ័ទេសចរណ៏ នៅរមណីយ៍ដ្ឋានម៉ាហ្វីយ៉ា រីសត ក្នុងពេលដែលបច្ចុប្បន្ន រមណីយ៌ដ្ឋានមួយនេះ ។

ក្នុងនោះរៀបចំបាននូវសេវាផ្សេងៗសម្រាប់អ្នកទេសចរណ៍ជាតិនិងទេសចរណ៍ បរទេសមកសម្រាកលេងកំសាន្ត មានដូចជាកន្លែងស្នាក់នៅ អាហារដ្ឋាននិងកន្លែងលេងកំសាន្តរបស់ភ្ញៀវ ហើយជាបន្តបន្ទាប់នឹងមានរៀបចំ ហេដ្ឋារចនាសម្ពន្ធ័ទេសចរណ៍ ចម្រុះបន្ថែមទៀត ដើម្បីរួមចំណែក លើកស្ទួយវិសយ័ទេសចរណ៍ជាតិ៕

Facebook Comments

To Top