តារា

ព្រឹត្តិការណ៍ ប្រគំតន្ត្រីសង្ក្រាន្តាន្ត សប្បុរសធម៌ ដើម្បី គន្ធបុប្ផា នៅប្រទេស កូរ៉េខាងត្បូង បានបញ្ចប់ ដោយជោគជ័យ

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រគំតន្ត្រីសង្ក្រាន្តាន្ត សប្បុរសធម៌ ដើម្បី គន្ធបុប្ផាដឹក នាំ ដោយ លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា នៅ ប្រទេស កូរ៉េ ខាង ត្បូង បាន បញ្ចប់ ដោយ ជោគជ័យ ហើយ បងប្អូន ដែល បាន ទៅ ចូល រួម កម្មវិធី មួយ នេះ បាន ទាំង រាំ លេង សប្បាយ ម៉ា អស់ដៃ ជា មួយ idol ជា ច្រើន រូប បាន ទាំង ជួយ ដល់ មន្ទីរ ពេទ្យ គន្ធបុប្ផា ទៀត។

តាម ការ លើក ឡើង របស់ លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា សម្រាប់ ការ ប្រគំតន្ត្រី ធ្វើ ឡើង នៅ ប្រទេស កូរ៉េ មិន ងាយ ធ្វើ ឡើង រហូត ដល់ ពេល យប់ ឡើយ ភាគ ច្រើន ធ្វើ ឡើង ត្រឹម ៥ទៅ ៦យប់ គឺ បញ្ចប់ ហើយ ប៉ុន្តែ សម្រាប់ ការ ប្រគំតន្ត្រី លើក នេះ គឺ មាន លក្ខណៈ ពិសេស ជាង រាល់ ដង ទៅ ទៀត គឺ ធ្វើ ឡើង រហូត ដល់ ម៉ោង ១០ យប់ ជ្រៅ និង បាន ធ្វើ ឲ្យ បងប្អូន សប្បាយ រីករាយ ជា ខ្លាំង។

លោកឧកញ៉ា បន្ថែម ថា អ្វី ដែល ជា មោទនភាព និង មិន សរសើរ មិន បាន នោះ គឺ ទឹក ចិត្ត ប្អូន ខ្មែរ ពិសេស បង ប្អូន ពលករ យើង តែ ម្ដង ខំ ស្កាត់ មក ពី តំបន់ ឆ្ងាយៗ រាប់រយ គីឡូ ម៉ែត្រ មក ចូលរួម កម្មវិធី នេះ បន្ត នៅ រាំ លេង រហូត ដល់ ទៅ យប់ ជ្រៅ ចប់ កម្មវិធី តែ ម្ដង។

តារា ល្បី តែ ១០រូប មាន ដូច ជា កញ្ញា ឡូ រ៉ាម៉ម, លោក ខេម,លោក វុទ្ធា, កញ្ញា បាន ម៉ុន្នីល័ក្ខ,លោក ចាន់ សម័យ, កញ្ញ៉ា យូរី, លោក Bmo លោក Tampo,ពិធីក កំពូលកូ លោក ប៉ែនចំរ៉ុង និង លោក យឹម តាស្រង់ និងដឹកនាំលើការប្រគំតន្ត្រី មិន បាន ធ្វើ ឲ្យ បងប្អូន យើង ខក បំណង ឡើយ គឺ បាន ច្រៀង រាំ លេង ជា មួយ បង ប្អូន យ៉ាង សប្បាយ រីក រាយ និង បង្ហាញ ភាព ស្និទ្ធស្នាល បំផុត។

ទន្ទឹមគ្នានោះផងដែរលោកឧកញ៉ា ឡេង ណាវ៉ត្រា សូម គោរព ជូនពរ បងប្អូន ទាំង អស់ ដែល បាន ចូល រួម កម្មវិធី ខាង លើ បាន សម្រេច នូវ ពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ ហើយ ក្រុមហ៊ុន របស់ លោក សន្យា ថា និង បន្ត បញ្ជូន តារា ចម្រៀង ល្បីៗ ជា ច្រើន រូប ទៀត ដើម្បី បម្រើ អារម្មណ បង ប្អូន ជា បន្តបន្ទាប់ ទៀត៕ ដោយៈ ពេជ្រ វីរៈ

To Top