ព័ត៌មានជាតិ

ស្នងការ នគរបាលខេត្តព្រះសីហនុ​ ច្រានចោលព័ត៍មានមិនពិតរបស់គេហទំព័រ ខ្មែរ អច្ឆរិយៈ (Khmer Achariyak) លើករណីសង្ស្ស្ហលើករណីសង្វៀនមាន់​ វ

 

ភ្នំពេញ:ស្នងការនគរបាលខេត្តព្រះសីហនុ​ ច្រានចោលព័ត៍មានមិនពិតរបស់គេហទំព័រ ខ្មែរ អច្ឆរិយៈ (Khmer Achariyak) លើករណីសង្វៀនមាន់នៅស្រុកស្ទឹងហាវ​

កាលពីថ្ងៃសៅរ៍​ ទី២០ ខែមេសា ឆ្នាំ២០១៨នេះ សារព័ត៍មានឈ្មោះថា ខ្មែរអច្ឆរិយ( Khmer Achariyak ) បានលើកយកមកផ្សាយអំពីរករណី សង្វៀនមាន់ អាប៉ោងនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ហើយបានដាក់ចំណងជងថា “ សង្វៀនមាន់ អាប៉ោងនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បើកបានយ៉ាងរលូនបង្កើតនូវអំពើចោរកម្មសមត្ថកិច្ចធ្វើព្រងើយ គ្មានការបង្រ្កាបឡើយ” ភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជារ អោយលោកវរៈសេនីយ៍ឯក រស់ កី អធិការនគរបាលស្រុកស្ទឹងហាវ​ ចុះទៅពិនិត្យដើម្បីបញ្ជាក់ព្រោះថាកន្លងមកកាលពីអំឡុងខែ០៣ សង្វៀនមាន់នេះបានលួចបើកដំណើការ ហើយត្រូវបានសមត្ថកិច្ចចុះបិទជាស្ថបពរក្រោយពីបើក​ បានរយ:ពេលមិនដល់មួយសប្តាហ៏ផង ។

តបតាមបទបញ្ជាររបស់​ លោកឧត្តមសេនីយ៍ស្នងការ បន្ទាប់ពីចុះទៅត្រួតពិនិត្យដល់ទីតាំងរួចរាល់ហើយ លោកអធិការ រស់ កី បានធ្វើការច្រានចោលនូវព័ត៍មានមិនពិតរបស់ សារពត័ត៍មាន ខ្មែរ អច្ឆរិយៈ ថា “ ខ្ញុំ​បាទ​ ​រស់​ កី​ អធិការ​នគរបាល​ស្រុក​ស្ទឹង​ហា​វ សូមបញ្ជាក់ជូនគេហទំព័រសារពត៍មានអច្ឆរិយ:ជ្រាបថា ÷ចំពោះ​សង្វៀនមាន់ដែលមានម្ចាស់ឈ្មោះទ្រីនេះ​ គឺខ្ញុំបាន​បញ្ជាអោយកម្លាំង​ ចុះទៅបង្រ្កាបនិងបិទ មិនអោយលេងយូរមកហើយ មកដល់ពេលនេះ ខ្ញុំបានឃើញសារពតិ៍មានបង្ហោះរូបភាពនេះ ខ្ញុំ​ក៏បានចុះមកដល់គោលដៅនេះផ្ទាល់តែម្ដង ហើយ​ក៏ពុំឃើញមានគេលេងឬក៏មានសង្វៀនជល់មាន់ដែរ។” ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ជាថ្មីម្តងទៀតសូមច្រានចោលនូវពត៍មាន​ មិនពិតរបស់សារពត៍មាន ខ្មែរអច្ឆរិយៈនេះ ហើយសូមថ្លែងអំណរគុណរាល់ការផ្តល់ព័ត៍មានពិតក្នុងន័យស្ថាបនា និងសូមអោយរាល់ព័ត៍មានណាមិនផ្លូវការ និងមិនមានមូលដ្ឋានច្បាស់លាស់​ សូមមេត្តាជួយកែសម្រួល និងកែតម្រូវ ដើម្បីភាពថ្លៃថ្នូរ និងជួយរួមចំណែកអភិវឌ្ឍន៏ប្រទេសជាតិយើងទាំងអស់គ្នា៕

To Top