អន្តរជាតិ

អាមេរិក នឹងចាយលុយ ប្រមាណជិត ២០០លានដុល្លារ ដើម្បីបោសសម្អាត សារធាតុពុលនៅមូលដ្ឋាន ទ័ពអាកាសនៅ ក្នុងប្រទេសវៀតណាម

បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយ ព័ត៌មានឲ្យដឹងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩នេះថា សហរដ្ឋបមេរិក បានដាក់ប្រាក់រាប់លានដុល្លារ សម្រាប់ ប្រតិបត្តិការ បោសសម្អាតនៅឯមូលដ្ឋានទ័ព អាកាសមួយនៅក្នុង ប្រទេសវៀតណាម ដែលជាឃ្លាំងធ្លាប់ស្តុកសារធាតុគីមី ពុលដ៏ខ្លាំងក្លា ហៅថា Agent Orange ។

កម្មវិធីមានរយៈពេល១០ឆ្នាំ ដោយបាន កើតមានឡើងលើសពី៤ទសវត្សរ៍ ក្រោយពីបានបញ្ចប់ សង្គ្រាមនៅក្នុងប្រទេសវៀតណាម នឹងមានទឹកប្រាក់់១៨៣លានដុល្លារ អាមេរិក ។

ទីតាំងដែលត្រូវសម្អាតនោះ គឺនៅឯព្រលានយន្តហោះ Bien Hoa ក្រោយក្រុងហូជីមិញ ដែលត្រូវបាន គេគិតថា មានផ្ទុកសារធាតុពុលយ៉ាងច្រើន នៅក្នុងប្រទេសនេះ ៕

Facebook Comments

To Top