នយោបាយ

ទស្សនៈនិងមតិ៖ បំផុសចលនាមហាជន ដើម្បីរកផ្លូវវិលចូលស្រុកវិញ

ករណីបាតុកម្មភ្លើងទៀន ក្រោមការដឹកនាំលោក សម រង្ស៊ី ធ្វើឡើងមានគោលបំណងពីរធំៗ
ទី១ ធ្វើសាកមើលកំលាំងគាំទ្រ និងបំផុសមហាជន ដើម្បីរកផ្លូវវិលចូលស្រុកវិញ
ទី២ លោក សម រង្ស៊ី ដឹងខ្លួនឯងយ៉ាងច្បាប់ ពីបញ្ហាផ្ទៃក្នុងបែកបាក់គ្នា និងខ្លួនឯងផ្ទាល់បានលាលែងចេញពីតំណែងបក្ស ដោយគ្មានតួនាទីអ្វីទាំងអស់ និងបានមើលឃើញថានយោបាយនេះ សម រង្ស៊ី និង កឹម សុខា មានភាគរយតិចណាស់ បានជួបគ្នាវិញ។

ដោយសំអាងថាប្រសិនបើលោក កឹម សុខា បានរួចទោស ក្រោយការកាត់ទោស នាពេលខាងមុខចេញមកវិញនឹងធ្វើជាប្រធាន បក្ស បើមិនមែនជាឈ្មោះបក្សចាស់ ក៏ដោយរីឯខ្លួនគ្មានតួនាទីអ្វីទាំងអស់ក្នុងបក្ខ គឺគ្រប់យ៉ាងខំកសាងតាំងពី ដើមរៀងមកត្រូវប្រគេនជូន លោក កឹម សុខា ទាំងអស់ ។

ហេតុដូច្នេះទើបលោក សម រង្ស៊ី រៀបចំមហាបាតុកម្មភ្លើងទៀន ដើម្បីឲ្យប្រជាជននៅចងចាំ និមិត្តសញ្ញាភ្លើងទៀន គឺជារបស់លោក សម រង្ស៊ី ករណីបាតុកម្មភ្លើងទៀននេះ ពួកគេធ្វើឲ្យបានញឹកញាប់បំផុតតាមដែលអាចធ្វើទៅបាន ក្នុងចេតនាក្នុងឆ្នាំ២០២២ បោះឆ្នោតឃុំសង្កាត់ នោះក្រុម សម រង្ស៊ី និយម នឹងរួមគ្នាវិលចូលក្នុង គណបក្ស ភ្លើងទាន រីឯក្រុម កឹម សុខា និយមនឹងរួមគ្នាវិលចូលទៅ គណបក្ស សិទ្ធិមនុស្ស វិញ។

ចឹងនៅពេលនេះ បានន័យថា ការចូលរួមពីមហាជន និងអ្នកគាំទ្រនៅកម្ពុជា មិនសូវមាន ចេញផុសផុល ក្នុងយុទ្ធនាការណ៍ ដាក់រូបសញ្ញា ភ្លើងទៀន ជាប្រូហ្វាលក្នុង ទូរស័ព្ទ ទេចំណែកក្រុម កឹម សុខា និយម មិនបាច់ធ្វើអីក៏ឈ្នះដែរ ឈ្នះត្រង់លោក កឹម សុខា ហ៊ានជាប់គុកជាមេដឹកនាំមិន រត់ចោលកូនចៅ រួមសុខរួមទុក្ខជាមួយកូនចៅនៅក្នុងប្រទេស។ ចប់ហើយ លោក សមរស្ស៊ី៕

Facebook Comments

To Top