អន្តរជាតិ

Toyota, SoftBank fund, Denso បោះវិនិយោគ ១ពាន់លានដុល្លារ រួមគ្នានៅក្នុងក្រុមហ៊ុន Uber

តូក្យូ៖ក្រុមហ៊ុន ផលិតរថយន្តកំពូលរបស់ជប៉ុន Toyota ក្រុមហ៊ុនផលិតគ្រឿង បន្លាស់រថយន្ត Denso និងក្រុមហ៊ុនអ៊ីនធើណេត មូលនិធិវិនិយោគរបស់ក្រុមហ៊ុន SoftBank កំពុងបណ្តាក់ទុន ចំនួន១ពាន់លានដុល្លារ នៅក្នុងផ្នែកបច្ចេកវិទ្យា Uber សម្រាប់រថយន្ត យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ក្រុមហ៊ុនជប៉ុនបានឲ្យដឹងថា ក្រុមហ៊ុន Toyota Motor Corp និងក្រុមហ៊ុន Denso Corp នឹងវិនិយោគរួមគ្នា ៦៦៧លានដុល្លារ និងមូលនិធិ Vision Bank របស់ក្រុមហ៊ុន SoftBank Corp នឹងរួមចំណែក ៣៣៣ លានដុល្លារក្នុងក្រុមហ៊ុន Advanced Technologies Group ឬ Uber ATG ដែលនឹងព្យាយាមអភិវឌ្ឍ និងធ្វើពាណិជ្ជកម្មតាមរថយន្ត ដោយសេវាកម្មស្វ័យប្រវត្តិ។

ការផ្លាស់ប្តូរនេះធ្វើឡើង ខណៈក្រុមហ៊ុន Toyota បានបង្កើនកិច្ចខិតខំប្រឹងប្រែងបែបនេះ រួមទាំងការវិនិយោគ ៥០០ លានដុល្លារនៅក្នុង Uber នៅ San Francisco និងបង្កើតការវិនិយោគរួមគ្នា២០លានដុល្លារជាមួយ SoftBank ដើម្បីបង្កើតសេវាកម្មចល័ត ដែលបានប្រកាសកាលពីឆ្នាំមុន។

ក្រុមហ៊ុន Toyota ក៏បានសន្យាថា នឹងរួមចំណែករហូតដល់ទៅ ៣០០លានដុល្លារបន្ថែមទៀត ក្នុងរយៈពេល៣ឆ្នាំខាងមុខ ដើម្បីអភិវឌ្ឍរថយន្ត និងសេវាកម្មស្វ័យភាពជំនាន់ក្រោយ។ អនុប្រធានប្រតិបត្តិក្រុមហ៊ុន Toyota លោក Shigeki Tomoyama បាននិយាយថា ការធ្វើការរួមគ្នា នឹងជួយកាត់បន្ថយចំណាយ និងបង្កើនការអភិវឌ្ឍ៕ដោយ៖លី ភីលីព

Facebook Comments

To Top