សន្តិសុខ និង សង្គម

រថភ្លើងដែលថៃ គ្រោងផ្តល់ឲ្យខ្មែរ បញ្ជូនមកដល់ ប៉ោយប៉ែតហើយ

ភ្នំពេញ៖ រថភ្លើងចំនួន៤ទូ ដែលនាយករដ្ឋមន្រ្តីថៃប្រគល់ ឲ្យនាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជូនមកដល់ ស្ថានីយរថភ្លើង ប៉ោយប៉ែតហើយ នៅពីព្រឹកទី១៩ ខែមេសា ឆ្នាំ២០១៩ ។

ការបញ្ជូនមកដល់នេះ ដើម្បីសាកល្បង និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស មុននឹងនាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ ជិះរថភ្លើងពីស្ថានីយបាន ខ្លងលឹក របស់ថៃ មកកាន់ស្ថានីយ ប៉ោយប៉ែត នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ខាងមុខ ។

សូមជម្រាបថា រថភ្លើងមួយខ្សែនេះ មានចំនួន៤ទូ នឹងអាចផ្ទុកអ្នកដំណើរ បានប្រមាណជា៣២០នាក់ ៕ ដោយ នឿត សម្ផស្ស

Facebook Comments

To Top