តារា

តារាប្រុសស្រីល្បីៗច្រើនដួង ឡើងយន្តហោះ ទៅកូរ៉េរៀបចំព្រឹត្តិការណ៍ ប្រគំតន្រ្តីអបអរសង្រ្កាន្ដឆ្នាំថ្មីដ៏ធំ

ភ្នំពេញ៖ លោកឡេង ណាវ៉ាត់ត្រា បានចំណាយថវិកាផ្ទាល់ខ្លួន រៀបចំព្រឹត្តិការណ៍ ប្រគំតន្រ្តី អបអរសង្រ្កាន្ដឆ្នាំថ្មី ដ៏ធំនៅប្រទេសកូរ៉េ ដើម្បីផ្តល់ភាពសប្បាយរីករាយ ដល់បងប្អូននៅក្រៅប្រទេស ហើយក៏មានការរៀបចំការរាំវង់ ​ដ៏ធំជាងគេបំបែកកំណត់ត្រា និងការរៃអង្គាសថវិកា ជួយដល់មន្ទីរពេទ្យ គន្ធបុប្ផាផងដែរ។

សកម្មភាពកក្រើកនិង ទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលតារាប្រុសស្រី ល្បីឈ្មោះ ជាច្រើនដួង បានដឹកដៃគ្នាឡើងយន្តហោះ​ ចេញទៅសម្តែង នៅប្រទេសកូរ៉េ កាលពីរាត្រីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ដែលការចាកចេញនេះ គឺឧបត្ថម្ភគាំទ្រដោយ ក្រុមហ៊ុន ឡេង ណាវ៉ាត់ត្រា ។

ការប្រគុំតន្ត្រីសប្បុរសធម៌ ដ៏ធំអស្ចារ្យ ដើម្បីស្វែងរកមូលនិធិ ជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសង្រ្កាន្ដឆ្នាំថ្មី ដែលមានការឧបត្តម្ភគាំទ្រ ដោយក្រុមហ៊ុន ឡេង ណាវ៉ាត់ត្រា នៅប្រទេសកូរ៉េ នាទីក្រុងប៊ូសាន ជាពិសេស នឹងបានរួមគ្នា រាំបំបែកកំណត់ត្រា ប្រចាំឆ្នាំ២០១៩ នូវចង្វាក់ ប្រពៃណីខ្មែរ ដែលមានវង់ធំជាងគេ លើពិភពលោក។

នៅក្នុងព្រឹត្តិការណ៍ ដ៏ធំនេះ មានការចូលរួមរាំលេង ដោយសេរី ជាមួយកំពូលតារាចំរៀង កំពុងពេញនិយម ជាមួយឡូរ៉ាម៉ម, ខេម, វុទ្ធា, បានម៉ុន្នីល័ក្ខ, ចាន់សម័យ មិនតែប៉ុណ្ណោះ ជួបជាមួយបទយុវវ័យ កន្ត្រាក់អារម្មណ៍យូរី Bmo Tampo ពិធីករកំពូលកូប៉ែនចំរ៉ុង នឹងកូអោយកាន់តែសប្បាយថែមទៀតផង។

ជាមួយគ្នានោះដែរ លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា កាលដែលលោក ចំណាយថវិកាផ្ទាល់ខ្លួន រៀបចំព្រឹត្តិការណ៍នេះឡើង គឺដើម្បីផ្តល់ភាពសប្បាយរីករាយ ដល់បងប្អូននៅក្រៅប្រទេស ហើយក៏មានការរៀបចំ ការរាំវង់ដ៏ធំជាងគេ បំបែកកំណត់ត្រា ហើយក៏មានការរៃអង្គាសថវិកា ជួយដល់មន្ទីរពេទ្យ គន្ធបុប្ផាផងដែរ។ កន្លងមកលោកធ្លាប់យកថវិកា ទៅជួយមន្ទីរពេទ្យនេះ ច្រើនហើយ ប៉ុន្តែលើកនេះ លោកចង់បង្កើតកម្មវិធី ផ្តល់ឱកាសអោយបងប្អូន ឯនាយសមុទ្រ បានចូលរួមចំណែកជួយដូចគ្នា។

អ្វីដែលកាន់តែពិសេសទៀតនោះគឺ ព្រឹត្តិការណ៍ ដ៏ធំនេះ នឹងមានការចូលរួមដោយ អ្នកដឹកនាំដ៏ល្បីលោកយឹម តាស្រង់នឹងធ្វើអោយកម្មវិធី​ កាន់តែអស្ចារ្យ ផលិតវីដេអូព្រឹត្តិការណ៍​ ដ៏អស្ចារ្យនេះទុក ជាអនុស្សាវរីយ ជារៀងរហូត សូមកុំអោយឱកាសនេះ កន្លងផុតអោយសោះ ចូលរួមដោយមិនគិតថ្លៃ រួមគ្នាគាំទ្រសិល្ប:ខ្មែរ។

ដូច្នេះកុំអោយឱកាស ជួបជុំសប្បាយដ៏ធំកម្រមាននេះ រំលងផុតអោយសោះ ចូលរួមដោយសេរី នៅថ្ងៃទី២០ ខែមេសា ចាប់ពីម៉ោង4ល្ងាចដល់ម៉ោង10 យប់អាសយដ្ឋាន# ទីក្រុងប៊ូសាន សួនឧទ្យានសាមណាក់ ក្បែរស្ថានីរថភ្លើងសាសាង ឬតាមរយៈ부산사상구삼락동29-51 ។ ព័ត៌មានបន្ថែម-010-2151-5565 / 010-4447-7168៕ ដោយ៖ ពេជ្រ វីរៈ

Facebook Comments

To Top