អន្តរជាតិ

អាមេរិកជប៉ុន នឹងបើកកិច្ចប្រជុំថ្នាក់ កំពូលស្តីពីសន្តិសុខ នាថ្ងៃសុក្រនេះ

បរទេស: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃ ព្រហស្បតិ៍ទី១៨ ខែមេសានេះ បានឲ្យដឹងថាសហរដ្ឋអាមេរិក និងជប៉ុនគ្រោងធ្វើ កិច្ចប្រជុំគណៈកម្មាធិការ ប្រឹក្សាសន្តិសុខមួយនៅថ្ងៃ សុក្រស្អែកនេះ។

សេចក្តីប្រកាសដែលត្រូវបាន ធ្វើឡើងដោយក្រសួងការ បរទេសបាននិយាយ ទៀតថាកិច្ចប្រជុំដែលត្រូវបាន គេស្គាល់ឈ្មោះថា២បូក២ នឹងត្រូវចូលរួមដោយ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompe រដ្ឋមន្ត្រីការពារជាតិអាមេរិក បណ្តោះអាសន្នលោក Patrick Shanahan រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Taro Kono និងរដ្ឋមន្ត្រីការពារជាតិលោក Takeshi Iwaya ។

មន្រ្តីជាន់ខ្ពស់នៃមហាអំណាច ទាំងពីរនឹងពិភាក្សា ពីការសម្របសម្រួលរវាងសហរដ្ឋអាមេរិកនិងជប៉ុន លើបរិយាកាសសន្តិសុខ ក្នុងតំបន់រួម ទាំងការរំសាយអាវុធនុយក្លេអ៊ែរនៅ ឧបទ្វីបកូរ៉េនិងការបង្កើន សមត្ថភាពរបស់សម្ព័ន្ធ មិត្តនិងការរៀបចំបន្តនៃកងកម្លាំង ប្រដាប់អាវុធរបស់អាមេរិក នៅក្នុងប្រទេសជប៉ុន ផងដែរ៕ ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top