នយោបាយ

ចូលឆ្នាំខ្មែរ៣ ថ្ងៃខេត្តរតនគិរី ទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជិត៨ម៉ឺននាក់

ភ្នំពេញ៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្ មីប្រពៃណីជាតិ ខ្មែររយៈពេល៣ថ្ងៃ (១៤~១៥~១៦ ខែមេសា ឆ្នាំ២០១៩) នៅខេត្តរតនគិរី ទទួលបានភ្ញៀវជាតិ និងអន្តរជាតិសរុបចំនួន៧៨,១១៥នាក់ ។ នេះបើយោងតាមបណ្តាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុក របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

ក្នុងនោះមានភ្ញៀវទេសចរណ៍ជាតិ ចំនួន ៧៧,៣៧៦នាក់ និងភ្ញៀវទេសចរណ៍អន្តរជាតិ ចំនួន៧៣៩នាក់។ ភ្ញៀវទេសចរណ៍ សរុបមានការកើនឡើង ០.១៤% ក្នុងនោះភ្ញៀវជាតិមានការកើនឡើង ១.១២% និងភ្ញៀវអន្តរជាតិមានការកើនឡើង១.៦២% បើប្រៀបធៀប នឹងពិធីបុណ្យចូលឆ្នាំថ្មី កាលឆ្នាំ២០១៨មានចំនួន ៧៨,០០៨នាក់៕

Facebook Comments

To Top