សេដ្ឋកិច្ច & អចលនទ្រព្យ

Pi Pay ចូលរួមគាំទ្រ ពិធីបញ្ចប់វគ្គសិក្សាលើ កម្មវិធី SHE Investment Accelerator ឆ្នាំ ២០១៩ អបអរ ដល់ម្ចាស់ អាជីវកម្មជាស្ត្រីកម្ពុជា

ភ្នំពេញ៖ សូមចូលរួមអបអរសាទរដល់ ក្រុមហ៊ុន អាជីវកម្មទើបបង្កើតថ្មី Kokopon របស់កម្ពុជាសម្រាប់ការ បញ្ចប់វគ្គ បណ្តុះ បណ្តាលលើកម្មវិធី SHE Investment Accelerator (អ្នកអភិវឌ្ឍ អាជីវកម្មជាស្ត្រី) ឆ្នាំ២០១៩ហើយពេលនេះ ក្រុមហ៊ុនទើបបង្កើតថ្មីនេះ នឹងទទួលបានការជួយ ឧបត្ថម្ភទៅលើតម្លៃសេវាចុះឈ្មោះ អាជី វកម្ម ពីផាយផេ (Pi Pay) ដែលជាក្រុមហ៊ុនផ្តល់សេវាទូទាត់ដោយ មិនប្រើក្រដាសប្រាក់ឈានមុខគេនៅក្នុងប្រទេស កម្ពុជា។

ម្ចាស់ សហ គ្រាស ខ្នាត តូច និង មធ្យម ជា ស្ត្រី ចំនួន ១៣ នាក់ បាន ចូល រួម ក្នុង ពិធី អប អរ សាទរ លើ ការ បញ្ចប់ ការ សិក្សា របស់ ខ្លួន នៅ ក្នុង បរិ វេន ស្ថាន ទូត ចក្រ ភព អង់គ្លេស ប្រចាំ នៅ កម្ពុជា ក្រោយពី ស្ថាន ទូត មួយ នេះ បាន ចូលរួម គាំទ្រ កម្មវិធី SHE Investment Accelerator ឆ្នាំ ២០១៩ ។

អ្នក ស្រី លឹម លី ដា សហ ស្ថាប និក របស់ កម្មវិធី SHE Investments បាន បញ្ជាក់ ថា កម្ម វិធី សិក្សា ដែល មាន រយៈ ពេល ៦ ខែ មួយ នេះ បាន ផ្តល់ ការសិក្សា ដល់ សិក្ខា កាម លើ ជំនាញ ដំណើរ ការ គ្រប់គ្រង អាជី វកម្ម ក្នុង នោះ រាប់ បញ្ចូល ទាំង ការ គ្រប់គ្រង ធន ធានមនុស្ស និង ហិរញ្ញ វត្ថុ ការ កំណត់គោល ដៅ ការរៀប ចំ ផែន ការ សកម្ម ភាព និង ផែន ការ យុទ្ធ សាស្ត្រ អាជីវ កម្ម ផងដែរ ស្រប ពេល ដែល សិក្ខា កាម ក៏ ទទួល បាន ជំនាញ ផ្សេង ៗ ការ ជួប ឧប ត្ថម្ភ គាំទ្រ និង ឱកាស នានានៅកម្ពុជាផងដែរ ។

អ្នក ស្រី បាន ឲ្យ ដឹង ថា “ខ្ញុំ បន្ត មាន ការ ភ្ញាក់ផ្អើល ទៅលើ គុណ ភាព និង ថាម ពល របស់ ស្ត្រី ដែល យើង ធ្វើ កា ជាមួយ នៅ SHE Investments ហើយខ្ញុំ ពិត ជា រំភើប ណាស់ ក្នុង ការ ជួយ ដល់ ស្ត្រី ទាំង នោះ លើ ដំណើរ អាជីវ កម្ម របស់ ពួក គាត់ ។ Kokopon បាន ធ្វើ ឲ្យ យើង ចាប់ អារម្មណ៍ លើ ការ អភិ វឌ្ឍ របស់ ក្រុមហ៊ុន នេះ និង កម្រិត ដែលក្រុមហ៊ុន បាន ធ្វើ សកម្ម ភាព ស្រប តាម ដំបូន្មាន ផ្សេង ៗ ដើម្បី អភិវឌ្ឍ គំនិត របស់ ពួក គេ ហើយ យើង ប្រាកដ ចិត្ត ថា ពួក គេ នឹង អភិវឌ្ឍ ទៅ មុខ ដ៏ឆ្ងាយ “។

ក្រុម ហ៊ុន Kokopon នឹង ផ្តល់ ការ បញ្ចុះ តម្លៃ លើ ផលិត ផល និង សេវា ផ្សេង ៗ ដោយ ការ ធ្វើ ការ ងារ ជាមួយ នឹង ក្រុមហ៊ុន អាជី វកម្ម ជាច្រើន ដើម្បី ជួយ ឲ្យ ក្រុមហ៊ុន ទាំង នោះ បង្កើន ការ លក់ របស់ ពួក គេ តាម រយៈ ការ ទទួល បាន អតិ ថិ ជន កាន់ តែ ច្រើន ក្រោម ជំនួយ ផ្នែក ទីផ្សារ លើ ផលិត ផល ផ្សេង ៗ ដែល ស្ថិតក្នុង ការ ប្រម៉ូ សិន ។ តាម រយៈ ការ ចូល រួម សិក្សា ក្នុង កម្ម វិធី សិក្សា SHE Accelerator អ្នក ស្រីណេង សុខ នាង ម្ចាស់ ក្រុមហ៊ុន អាជី វកម្ម Kokopon បាន សហ ការ ជា មួយ នឹង ម្ចាស់ អាជី វកម្ម ជា ស្ត្រី ជាច្រើន ផ្សេង ទៀត ដើម្បី ផ្តល់ ឲ្យ ម្ចាស់ អាជីវកម្ម ទាំង នោះ ទទួល បាន នូវ សេវា ផ្សេង ៗ ដូច ជា ក្រុមហ៊ុន អាជីវ កម្ម លក់ ផលិត ផល ថែ រក្សា សម្ភស្ស ធម្ម ជាតិ ដៃ ខ្មែរ (Dai Khmer) ជា ដើម ។

អ្នក ស្រី សុខ នាង សហ ស្ថាប និក របស់ ក្រុមហ៊ុន Kokopon បាន បញ្ជាក់ ថា ដំណើរ ការ នៃ ការ ចុះ បញ្ជី អាជី វកម្ម ជា ធម្មតាចំណាយ ពេល អស់ ជាច្រើន ខែ និង ចំណាយ ប្រាក់ រាប់ ពាន់ ដុល្លារ ហេតុនេះការ គាំទ្រ របស់ ក្រុមហ៊ុន ផាយ ផេ គឺជា ការ ឧប ត្ថម្ភ ដ៏ធំមួយ ។

អ្នក ស្រី បាន ឲ្យ ដឹងថា៖ «វា ពិត ជា អស្ចារ្យ ណាស់ ក្នុង ការ ឃើញក្រុមហ៊ុន មួយ របស់ កម្ពុជា ចូល រួម គាំទ្រ សហ គ្រាស ខ្នាត តូច និង មធ្យម ដែល ដឹកនាំ ដោយ ស្ត្រី ដូច ជា យើង ជាពិសេស ក្រោយពី ការ ខិត ខំព្យា យាម របស់ អ្នក ចូល រួម ក្នុង កម្មវិធី អភិវឌ្ឍ អាជីវ កម្ម មួយ នេះ ។ យើង រង់ ចាំមើល ការ រីកចម្រើន របស់ Kokopon ហើយ ខ្ញុំ សូម ថ្លែង អំណរ គុណ ដល់ ក្រុមហ៊ុន ផាយ ផេ កម្មវិធី SHE Investments និង ស្ថាន ទូត ចក្រ ភព អង់គ្លេស ដែល បាន ជួយ យើង ក្នុង ដំណើរ អាជីវ កម្ម របស់ យើង » ។

ក្រុមហ៊ុន ផាយ ផេ បាន សហ ការ ជាមួយ នឹង កម្មវិធី SHE Investments ចាប់ តាំងពី ឆ្នាំ ២០១៧មក ម្ល៉េះ ដើម្បី ជួយ លើក ស្ទួយដល់ អាជីវកម្ម ដែល ដឹកនាំ ដោយ ស្ត្រីនៅកម្ពុជា ហើយ ស្ត្រី ដ៏ អស្ចារ្យ ជាច្រើន នាក់កំពុង តែ ដំណើរ ការ អាជីវកម្ម របស់ ខ្លួន ៕ដោយ ឈូក បូរ៉ា

Facebook Comments

To Top